លោក ចាប តូ ដែលពិការភ្នែកទាំងសងខាង ទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច

លោក ចាប តូ ជាជនពិការភ្នែកសងខាងទីមួយ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចាប តូ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានងារជាឯកឧត្តម។ ឯកឧត្តម ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ពិតជាមានមោទនៈភាព ជាមួយឯកឧត្តម ចាប តូ […]

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ឥតកែប្រែ

ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ។

គ.ជ.ប ៖ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ អាចឃោសនាទ្រង់ទ្រាយធំ បាន៤លើក

ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។

មកស្គាល់ឈ្មោះមេដឹកនាំគណបក្សនយោបាយ ទាំង១៨ ប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧

នៅមិនដល់មួយខែទៀតនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ មានគណបក្សនយោបាយសរុបចំនួន ១៨គណបក្ស ខណៈគណបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីសង្វៀនដោយសារគណបក្សនេះមិនបានបំពេញឯកសារគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះដោយគ្មានការអនុញ្ញាត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះដោយគ្មានអនុញ្ញាតពីផ្នែកយោធា។ សម្តេចគូសបញ្ជាក់ថា ពាក់ព័ន្ធសន្តិសុខជាតិនេះ មិនមែនជារឿងលេងសើច និងមិនមែនជារឿងតូចតាចនោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីចុះ​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ស្រុកខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់ ប្រយ័ត្នឃើញយន្តហោះរបស់គេ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាស Tiktok ផ្លូវការ និងមានសន្ទុះអ្នក follow/ like កើនឡើងខ្លាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានបង្ហាញបណ្តាញសង្គម Tiktok ផ្លូវការ និងចាប់មានសន្ទុះអ្នក follow/ like កើនឡើងខ្លាំង។ សម្តេចតេជោបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​គឺសូម follow/ like Tiktok […]

មតិមហាជន៖ តាំង សារ៉ាដា The Cambodia daily បែកង៉ាងហើយផ្សាយតែព័ត៌មានបោកប្រាស់លាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះគេ

មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌ Fake News នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ញុះញង់លើបណ្តាញសង្គមពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការអភិវឌ្ឍន៍លំនៅដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ផ្អាកប្រើ Facebook ប្តូរមកផ្តល់ព័ត៌មានតាម Telegram និងបង្កើត Tik Tok លេងកម្សាន្តជាមួយយុវជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការសម្រេចផ្អាកផ្តល់ព័ត៌មានលើ Facebook របស់សម្តេច ដោយប្តូរមកផ្តល់តាម Telegram វិញ។ ចំណែក Facebook របស់សម្តេចនៅរក្សាតែផ្អាកប្រើ។ តាមរយៈបណ្តាញTelegram របស់សម្តេចតេជោ ក្នុងនៅយប់ថ្ងៃទី២៨ ខែមិថុនានេះ បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាព ខ្ពស់ជាងប្រៀបធៀបជាមួយ Facebook […]

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រគល់អំណោយរថ​យ​ន្ត​​​ដឹ​ក​ជញ្ជូន​ ២៣០គ្រឿង ជូនដល់កងទ័ព​៦២​អង្គភាព

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់រថយន្តដឹកជញ្ជូនចំនួន២៣០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។

ក្រសួងមហាផ្ទៃ អះអាងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ​

ក្រសួងមហាផ្ទៃ អះអាងថា អំពីសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត