សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាញយកបណ្តាញសង្គមផ្សេងៗមកទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបិទចោល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អាចទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន​១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចង់ប្រាប់ប្រជាពលរដ្ឋរបស់យើង ដោនឡូតទុកឲ្យហើយនូវ Telegram Whatsapp Viber […]

រឿង​សម្រេច​លុប​ចោល Facebook ផ្ទាល់ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឲ្យប្រមាថលើយុទ្ធសាស្ត្រ​រ​បស់សម្ដេច

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ផ្ទាល់ខ្លួន ហើយថាបើនៅតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Face​book នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំង​នឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។

មានតែគណបក្ស៤ប៉ុណ្ណោះ ចេញហែថ្ងៃដំបូង ខណៈអាជ្ញាធរត្រៀមកំលាំងជិត១០ម៉ឺននាក់ ការពារ

មានតែគណបក្សនយោបាយ ចំនួន៤ប៉ុណ្ណោះ ដែលចេញឃោសនា ស្វែងរកសម្លេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ខណៈអាជ្ញាធរ បានត្រៀមកំលាំងប្រមាណជិត ១០ម៉ឺននាក់ ដើម្បីការពារ។

អត្រាអតិផរណាឡាវ ធ្លាក់ចុះជាងមុន ​គិតត្រឹមខែមិថុនា

យោងតាមការិយាល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា អត្រាអតិផរណារបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិត ៣៨,៨៦% ក្នុងខែឧសភា មកនៅត្រឹម ២៨,៦៤% គិតក្នុងខែមិថុនា។ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុក ប្រាក់គីប គឺជាកត្តាចម្បងមួយ ដែលជំរុញឱ្យមានការកើនឡើងអតិផរណា ដែលធ្វើឱ្យរដ្ឋាភិបាល ត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ក្នុងការទប់ស្កាត់ ការកើនឡើងថ្លៃទំនិញ និងសេវាកម្ម ។

ថៃ កំពុងពន្លឿនការនាំចេញទុរេន ដើម្បីប្រកួតប្រជែងជាមួយវៀតណាម

ក្រុមហ៊ុននាំចេញរបស់ថៃ ក្នុងពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងព្យាយាមកាត់បន្ថយពេលវេលា ក្នុងការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសចិន ពីរយ:ពេល ៨ ថ្ងៃ មកនៅត្រឹម ៤ ថ្ងៃប៉ុណ្ណោះ នៅពេលដែលពួកគេកំពុងសម្លឹងរកមើលឱកាសប្រកួតប្រជែងជាមួយប្រទេសវៀតណាម ។

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឈប់ប្រើFacebook ដោយ​បង្វែរ​មក​ប្រើ​Telegram និង​TikTok ​វិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។

បេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្តកំពត ដែលមកជំនួស កញ្ញា កែវ ស្រីលីន មានសមត្ថភាពខ្ពស់មិនធម្មតា 

កញ្ញា សំ ស្រីមុំ ត្រូវបានជ្រើសរើសជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត កំពត ជំនួស កញ្ញា កែវ ស្រីលីន បន្ទាប់ពីកញ្ញាត្រូវបានដកតំណែងកាលពីពេលថ្មីៗនេះដោយសារបញ្ហាមួយចំនួន ។

យឿន សូតអនុស្សាវរីយ៍ តស៊ូក្នុងសិល្បៈ ៥ ឆ្នាំ សល់បានតែកេរ្តិ៍ឈ្មោះ រកលុយចាយមិនគ្រប់ ចុងក្រោយប្រកាសឈប់ច្រៀង

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលតារាចម្រៀង យឿន សូអនុស្សាវរីយ៍ ប្រកាសឈប់ពីផលិតកម្ម សាន់ដេ យ៉ាងតក់ក្រហល ទាំងដែលលោកខំប្រឹងតស៊ូក្នុងវិស័យចម្រៀងនេះយ៉ាងលំបាកទំរាំតែបានដូចសព្វថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាល តែងចាត់ទុក ផ្លូវ​និង​​ស្ពាន គឺជា​សរសៃ​​ឈាម​សេដ្ឋកិច្ច​យ៉ាង​​សំខា​ន់

រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករ​នៃ​ជីវ​ភាព​របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីជំនាញជំរុញការងារ​ចុះ​បញ្ជីម៉ាក​សម្គាល់​ភូមិសាស្រ្ត​​ក្តាមថ្មកោះកុង និង​ប្រហុក​សៀមរាប

ដើម្បីសំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ​កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យសមាជិកសមាជិកានៃ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្ត​ទិស​ដៅការងារ ដោយជំរុញការចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប។