លោកមេធាវី សុខ សំអឿន បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនជុំវិញដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ី បានខ្នេះខ្នែងជួយសម្របសម្រួលបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ អ្នកច្បាប់ជើងចាស់រូបនេះ បានបង្ហោះសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាក្រោម៖ ចុះបើថៃមិនស្តាប់ប្រធានអាស៊ាន មានសំនួរសួរថា ចុះប្រសិនបើ អាន់វ៉ា មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ? យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺយើងមានអាស៊ាន) និង […]
Category: ទស្សនៈ
លោក អ៊ុក ពិសិដ្ឋ៖ អនុទីន កាយយកយុទ្ធសាស្ត្រជិត ១០០ឆ្នាំមុនមកប្រើ តែទីបំផុតនៅតែបរាជ័យ
ដោយ៖ លោក អ៊ុក ពិសិដ្ឋ មេធាវី និងជាអ្នកវិភាគនយោបាយ មកដល់ពេលនេះ អ្វីៗ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ហើយថា អនុទីន (នាយករដ្ឋមន្ត្រីថៃមាននិស្ស័យជាមួយកញ្ឆា) បានព្យាយាមជីកកកាយយកយុទ្ធសាស្ត្របំផុសជាតិនិយមថៃ របស់ ផ្លែក ភិប៊ុនសង្គ្រាម (អតីតនាយករដ្ឋមន្ត្រីថៃសម័យសង្គ្រាមលោកលើកទី២ ដែលអាងជប៉ុន បានកាត់យកទឹកដីពីកម្ពុជា ឡាវ ភូមា និងម៉ាឡេ) កាលពីជិត ១០០ឆ្នាំមុន មកប្រើប្រាស់ ដោយយកកម្ពុជា […]
ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម” ៖ យុទ្ធសាស្ត្រ “ពន្លត់ភ្លើង” សង្គ្រាមខ្មែរ-ថៃ
បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។តោះ! មកមើលថាតើវាមានន័យយ៉ាងណា?១. ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖១.១~ កម្ពុជា (មិត្តនយោបាយស្មោះត្រង់)នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា […]
ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង៖ សូមកុំយកពិធីមង្គល ប្រែក្លាយជាវេទិកាកំប្លែង
សំណេរទាំងស្រុងរបស់ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ៖ ក្រមសីលធម៌គឺជាតម្លៃស្នូលនៃអ្នកសិល្បៈ។ អ្នកដែលចាប់យកអាជីពនេះត្រូវប្រកាន់ខ្ជាប់ឱ្យបានគត់មត់ ចៀសវាងធ្វើនូវទង្វើខុសឆ្គងទាំងឡាយ ទោះបីមានចេតនា ឬអចេតនាក្តី ប៉ុន្តែវាប៉ះពាល់តម្លៃនៃសិល្បៈយ៉ាងធ្ងន់ធ្ងរ។ ដោយសង្កេតឃើញនូវការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនៃក្រមសីលធម៌នៃអ្នកសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញប្រកាសលេខ៦៤ប្រក ចុះថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ស្ដីពីក្រមសីលធម៌នៃអ្នកសិល្បៈ និងកាតព្វកិច្ចនានា ឱ្យអ្នកក្នុងវិស័យសិល្បៈគោរពតាមដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិ។ ក្រឡេកមកមើលសកម្មភាពសម្តែងក្នុងពិធីបុកល័ក្តដែលផ្ទុះការរិះគន់យ៉ាងច្រើនកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាក្រុមសម្តែងពួកគាត់លេងជ្រុល […]
បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរតែបន្តយុទ្ធសាស្ត្រការទូតដោយភាពស្ងប់ស្ងាត់ ប៉ុន្តែមុតស្រួច និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដើម្បីការពារប្រយោជន៍ជាតិបានយូរ
បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសថៃនៅតែបន្តយុទ្ធសាស្ត្របង្ខូចមុខមាត់ប្រទេសកម្ពុជាជាប្រចាំនៅលើឆាកអន្តរជាតិ ទាំងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងទាំងនៅក្នុងការធ្វើសកម្មភាពជាមួយបណ្តាប្រទេសមហាអំណាច។ លោកបណ្ឌិតបន្តថា វិធីសាស្ត្ររបស់ថៃមិនត្រឹមតែជាការបង្ខូចប្រវត្តិសាស្ត្រ ឬការបង្ខំឱ្យពិភពលោកមើលឃើញកម្ពុជាជា «ប្រទេសដែលមានបញ្ហា» នោះទេ ថែមទាំងប្រើរូបភាព «ថៃជាប្រទេសស្ងប់ស្ងាត់ មានវប្បធម៌ខ្ពស់ និងជាមិត្តល្អរបស់លោកខាងលិច» ដើម្បីបិទបាំងការឈ្លានពានដែនដី ការរំលោភសិទ្ធិមនុស្សនៅតាមព្រំដែន និងការប្រើប្រាស់កងទ័ពជាឧបករណ៍នយោបាយ។ គេឃើញច្បាស់ថា ថ្វីបើថៃមានសមត្ថភាពសេដ្ឋកិច្ចខ្លាំងជាងកម្ពុជារាប់ដង ក៏ថៃនៅតែខ្លាចរអាត្បិតកម្ពុជាកំពុងតែមានភាពលឿន ដូច្នេះត្រូវប្រើគ្រប់មធ្យោបាយដើម្បីរារាំងកុំឱ្យកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ។ […]
តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន?
លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងផ្លូវពាណិជ្ជកម្មកម្ពុជា នោះគឺគម្រោងព្រែកជីក ហ្វូណនតេជោ ដែលរាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន? លោកបណ្ឌិតបានបកស្រាយថា ដោយសារកម្ពុជាត្រូវឆ្លងកាត់ទន្លេមេគង្គក្រោម នៅក្នុងទឹកដីវៀតណាម ដែលក្នុងសម័យសង្គ្រាម វៀតណាមខាងត្បូងបានបិទទន្លេមេគង្គទាំងស្រុងមិនឱ្យនាវាចេញចូលមកកម្ពុជាបានទេ ដោយសារខឹងកម្ពុជាផ្តល់ជម្រកឱ្យពួកវៀតកុង។ បច្ចុប្បន្ននៅតែជាបញ្ហាសម្រាប់កម្ពុជា ដោយសារត្រូវតែផ្ទេរទំនិញនៅកំពង់ផែហូជីមិញ មុននឹងដឹកចូលមកកំពង់ផែភ្នំពេញ ព្រោះវៀតណាមបានសាងសង់ស្ពានមីថូ (មើលក្នុងផែនទី)ឆ្លងកាត់ទន្លេមេគង្គ។ […]
លោកបណ្ឌិត កង ឫទ្ធិគីរី៖ «កម្ពុជានាគចាស់ភ្ញាក់ពីដំណេក»
តាមរយៈសំណេរលើគណនីហ្វេសបុកផ្ទាល់ខ្លួន លោកបណ្ឌិត កង ឫទ្ធិគីរី បានលើកឡើងថា កម្ពុជានាគចាស់ភ្ញាក់ពីដំណេក៖ គំនិតសុទិដ្ឋិនិយម មរតកដូនតា ការអប់រំ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅលើដែនដីចាស់ ។ លោកបណ្ឌិត កង ឫទ្ធិគីរី បានគូសរំលេចថា សុខសន្តិភាព បាននិងកំពុងនាំវិបុលភាពមកអោយកម្ពុជាជាបណ្ដើរៗ ការរៀបចំក្រុងនានារំលឹកដល់ដែនដីនៃអរិយធម៌ ទន្លេមេគង្គ ជាដើមហេតុនៃការអោយតម្លៃដោយពលរដ្ឋ ឃ្មឹប (ខ្មែរ) និងបណ្ដាអរិយជននានាលើសកលលោកចាប់អារម្មណ៍ចង់ទស្សនា […]
បណ្ឌិត យង់ ពៅ៖ ថៃត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯង ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើល
«កម្ពុជា មិនអាចកាត់ទឹកដី តាមការទាមទាររបស់ថៃនោះទេ, ថៃ ត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯងទៅ ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើលបែបនេះ…។ ប្រសិនបើពេលនេះ កម្ពុជារបូតគំនិតជឿថៃកាត់ដីកាត់ប្រាសាទឱ្យចោរដើម្បីដោះដូរនឹងអ្វីៗដែលចោរចេះតែបន្តដាក់លក្ខខណ្ឌ ប៉ុន្មានឆ្នាំខាងមុខទៀត ថៃបន្តគូសផែនទីឯកតោភាគី ទាមទារកាត់ទឹកដីបន្តទៀត តើកម្ពុជា នៅសល់ទឹកដីឬប្រាសាទប៉ុន្មានទៀតទុកឱ្យថៃ ?» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ។ លោកបណ្ឌិតបានលើកឡើងបែបនេះបន្ទាប់ពីបានឃើញការចុះផ្សាយសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit ថា ប្រទេសថៃ […]
កម្ពុជាគួរយល់ដឹង! ជម្លោះព្រំដែនជាមួយថៃ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ, ហេតុអ្វី?
កម្ពុជាគួរយល់ដឹង… 1.ដោយហេតុតែវាកើតឡើងឥតល្ហែតាំងពីឆ្នាំ១៩៥៣មក, ជម្លោះព្រំដែនជាមួយប្រទេសខាងលិចយើង, ជាបញ្ហាមួយរុំារ៉ៃ ។ ម្ល៉ោះហើយ, រាល់ដំណោះស្រាយ (នៅឆ្នាំ១៩៦២, នៅឆ្នាំ២០១៣, ឬក៏នៅឆ្នាំ២០២៥នេះ បើសិនជាសម្រេចបាន) គ្រាន់តែជាការត្រូវរ៉ូវគ្នាមួយដែលមានលក្ខណៈបណ្តោះអាសន្ន សម្រាប់រយៈកាលខ្លីឬរយៈកាលមធ្យមតែប៉ុណ្ណោះ ។ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ ។ 2.ហេតុអ្វី? ពីព្រោះម្យ៉ាង អ្នកជិតខាងមួយនេះ បង្រៀនប្រជាជនគេ ជាច្រើនជំនាន់កន្លងមកហើយ ឱ្យស្រណោះសោកស្តាយសម័យកាល មុនអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ […]
បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ
មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ។ ដើម្បីចៀសផុតពីការប្រមាថ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនឱ្យបានរឹងមាំពិតប្រាកដ ហើយនៅពេលណាយើងរឹងមាំគ្រប់គ្រាន់ នោះគ្មានជាតិសាសន៍ឬរដ្ឋបរទេសណាហ៊ានមាក់ងាយមកលើប្រទេសយើងឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គម-នយោបាយ។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវយកចិត្តទុកដាក់កែទម្រង់ និងពង្រឹងសមត្ថភាពបន្ថែមទៀតទៅលើទិដ្ឋភាពចំនួន ៥គឺ៖ ១- ខ្សែច្រវាក់ផលិតកម្ម គាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិឧស្សាហកម្ម យើងដឹងហើយថា នៅពេលដែលភាពតានតឹងបានចាប់ផ្ដើមដំបូង ថៃបានសម្អាងថា […]
