សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃកម្មវិធី​កែទម្រង់​ច្បាប់រ​បស់រាជរដ្ឋាភិបាល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​​ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២​០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ថ្លែងនៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជ​រដ្ឋា​ភិបា​លអាណត្តិទី៧ បាននិងកំពុ​ងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និង​ការ​ងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តម​ប្រយោជន៍ជាតិ និងឆ្លើយតប​ឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែ​ទម្រង់​ច្បា​ប់​​​រ​បស់រាជរដ្ឋាភិបាល […]

ប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម កំពុងត្រូវបានជួយសង្គ្រោះឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ  ហើយជំនួសដោយឥដ្ឋថ្មី […]

ឃាត់ខ្លួនជនជាតិចិន៥នាក់ សង្ស័យសម្លាប់ជនជាតិចិនដូចគ្នានិង​យក​សព​កប់ចោលនៅខេត្តត្បូងឃ្មុំ

សមត្ថកិច្ច បានឃាត់ខ្លួ​នជនជាតិចិនចំនួន៥ ក្រោយពីសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ ហើយយកសពទៅកប់ចោលនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០និង២០នាទីព្រឹក មានករណីប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជនជាតិចិន មានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី […]

កូនឈើចម្រុះប្រភេទចំនួន១ម៉ឺន៥ពាន់ដើម ត្រូវបានដាំក្នុងពិធីរុក្ខទិវាឆ្នាំនេះ នៅខេត្តកំពង់ចាម

ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់ពិធី រុក្ខទិវា ឆ្នាំនេះ កូនឈើចម្រុះប្រភេទ រួមមាន ធ្នង់ នាងនួន គ្រញូង […]

ប្រយ័ត្នការបរិច្ចាគ! ក្រុមជនខិលខូចក្លែងបន្លំរូបភាព AI លើបណ្តាញសង្គមបោកប្រាសក្តីអាណិត និងជំនួយពីមហាជន

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃពុធ ទី៩ ខែកក្កដានេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោក ពីជនខិលខូចមួយចំនួន ដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពក្លែងបន្លំ ក្នុងគោលបំណងបោកបញ្ឆោតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាការពិត ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាAI ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។  ដូច្នេះហើយ ដើម្បីការពារខ្លួនពីការបោកបញ្ឆោតក្នុងករណីនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានផ្ដល់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖ […]

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។  ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។  ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖ […]

បណ្ឌិត យង់ ពៅ៖ ថៃចោទខ្មែរ ទាំងខ្លួនឯងបំពាន MoU ដោយប្រើផែនទីឯកតោភាគី!

លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះលើបណ្ដាញសង្គម Facebook នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយលើកឡើងថា «ភាគីថៃបានប្រើផែនទីឯកតោភាគី បំពានលើមាត្រា១ នៃMoU ប៉ុន្តែបែរជាចោទកម្ពុជាទៅវិញ»។ លោក បណ្ឌិត យង់ ពៅ បានចោទជាសំណួរថា ខ្លឹមសារនៅក្នុង MoU ជាភាសាថៃ ផ្សេងពីភាសាខ្មែររឺយ៉ាងណា? […]

ឆមាសដ៏ពិសេស! កម្ពុជាទទួលបានទុនវិនិយោគខ្ពស់បំផុតក្នុងរយៈពេលចុងក្រោយនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២៥ សរុបចំនួន៣៧៣ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។  ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។  ដោយឡែក គម្រោងវិនិយោគក្នុងខែមិថុនា ឆ្នាំ២០២៥ នេះសរុបចំនួន៨៣គម្រោង (៣៦គម្រោងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស និង៤៧គម្រោងទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស) ព្រមទាំងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាម៉េរិក […]

គាំទ្រយុទ្ធជន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ 100kg ដល់កងទ័ពខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៧ ខែកក្កដា នេះ បានចាត់ក្រុមការងារចុះទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ ចំនួន ១០០ គីឡូក្រាម ដល់កងទ័ពឈរជើងនៅតំបន់ព្រំដែន ខាងទិសប្រាសាទព្រះវិហារ។ កងទ័ពទាំងនោះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១។ បេសកកម្មនៃការចុះជួបលើកនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ […]

ក្រុមហ៊ុនធំៗមកពីប្រទេសប្រទេសចិន ចាប់អារម្មណ៍លើការវិនិយោគដែលចូលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន ចូលជួបសម្តែងការគួរសមនិងសំណេះសំណាល។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ […]

5
Promotion