ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា–អាមេរិក បានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក […]
Category: សង្គម
រកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ៥ឆ្នាំម្នាក់ នៅខេត្តកំពត
ក្រសួងសុខាភិបាល បានរកឃើញកុមារាអាយុ៥ឆ្នាំម្នាក់ បានឆ្លងវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលជាករណីទី១២ សម្រាប់ឆ្នាំ២០២៥ នៅកម្ពុជា។ អ្នកជំងឺមានទីលំនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ […]
សម្ព័ន្ធភាព ៧៥ ឆ្នាំ! កម្ពុជា–អាម៉េរិក បន្តជាដៃគូជិតស្និទ្ធ ក្នុងគោលដៅសន្តិភាព និងបង្កើតអនាគតរុងរឿងរួមគ្នា
ពិធីអបអរសាទរខួប ២៤៩ ឆ្នាំ នៃទិវាឯករាជ្យសហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ត្រូវបានរៀបចំឡើងនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដែលបង្ហាញពីសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ […]
ក្រុមអ្នកជំនាញជួសជុលប្រាសាទត្រពាំងខ្យង ដែលរងការខូចខាតជាច្រើនផ្នែក
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ […]
ឯកឧត្តម ហេង រតនា៖ យុទ្ធសាស្ត្រ«ពហុតួអង្គសហការ» គឺជាគន្លឹះចាំបាច់ក្នុងការងារជាមួយសត្វ ប្រកបដោយនិរន្តរភាព
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា នេះ បានចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងអំឡុងពេលហ្វឹកហ្វឺនសត្វសុនខ និងសត្វកណ្តុរហិតមីននិងជាតិផ្ទុះ ដោយបានលើកឡើង អំពីបញ្ហាសំខាន់មួយចំនួន ដែលអង្គភាពកំពុងប្រឈមគឺ «ជម្ងឺតួឯក» នៅក្នុងការបំពេញប្រតិបត្តិការ។ ឯកឧត្តម ហេង រតនា បានលើកឡើងថា អ្នកកាន់សុនខ ឬអ្នកកាន់កណ្តុរ គឺត្រូវមានមនោសញ្ចេតនាល្អជាមួយគ្នា ជាពិសេសសត្វសុនខ មានមនោសញ្ចេតនា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ […]
លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការវិញទេ តែសុំទៅលេងជាមួយ ដំរីឡាក់គី ក្នុងនាមជាសាច់ញាតិ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ […]
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យស្ថានីយប្រេង PTT នៅកម្ពុជា បង្វែរទៅទិញប្រេងក្រៅពីប្រទេសថៃ និងបើកដំណើរដោយមិនចាំបាច់ប្ដូរយីហោ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់នៅកម្ពុជា អាចបង្វែរទៅទិញប្រេងឥន្ធនៈ នៅតាមបណ្ដាប្រទេសផ្សេងបាន ក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរស្លាកយីហោនោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ […]
តោះ! មកស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់បាត់សញ្ជាតិខ្មែរឆ្នាំ១៩៦៨
ឯកឧត្តម គឹម សនិ្តភាព នាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានបង្ហោះឯកសារច្បាប់មួយស្ដីពីការបាត់សញ្ជាតិខ្មែរ និងជាច្បាប់ត្រូវបានដែលរដ្ឋសភាអនុម័តលើកដំបូងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ១៩៦៨ហើយបានប្រកាសឲ្យអនុវត្តជាផ្លូវការចាប់ពីពេលនោះមក។ ច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ឆ្នាំ១៩៦៨ មានចែងសេចក្តីដូចតទៅ : មាត្រា១ ៖ អាចបាត់សញ្ជាតិខ្មែរ, ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពី បទវិទ្ធង្សនា ក្បត់ជាតិប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។ មាត្រា២៖ តុលាការជាតិមានសមត្ថកិច្ចជាពិសេសសម្រេចរឿងនេះទោះបទល្មើស បានប្រព្រឹត្តទៅខាងក្រៅប្រទេសកម្ពុជាក៏ដោយ ។ មាត្រា៣៖ តាមបណ្ដឹងពីអយ្យកាតុលាការដែលជំនុំជំរះរឿងនេះអាចសម្រេច […]
កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។ ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ […]
