សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា […]
Category: សង្គម
មិនគួរឱ្យជឿ! អ្នកជំនាញប្រទះឃើញតុកែ និងជីងចក់ប្រភេទថ្មី មិនធ្លាប់មានលើពិភពលោក នៅខេត្តបាត់ដំបង
ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញតុកកែ១ប្រភេទ និងជីងចក់២ប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ គំហើញថ្មីនេះ មកពីក្រុមអ្នកវិទ្យាសាស្ត្រក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក។ អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ រួមមាន៖ […]
ឆ្នាំ២០២៤ កម្ពុជា សម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥%
ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា សម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងទិវាមច្ឆជាតិ លើកទី២០ នៅឃុំក្រាំងធ្នង់ […]
ឃាត់ខ្លួនបុរសម្នាក់ ដោយសារផ្សព្វផ្សាយឆបោកប្រាក់ ក្រោមរូបភាពរៃអង្គាស ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ឈ្មោះ ទ.ស.ប បន្ទាប់ពីបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ […]
រដ្ឋចាប់ផ្តើមធ្វើផ្លូវកៅស៊ូ និងបេតុង តភ្ជាប់ទៅតំបន់ទឹកធ្លាក់ធម្មជាតិ ៣កន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង
ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ ផ្លូវទាំង៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ។ ពីធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣ខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឆាយ […]
សម្ដេចតេជោ៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា !
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរសារមួយលើបណ្តាញសង្គមផ្លូវការនាថ្ងៃចន្ទ ទី៣០ ខែមិថុនា នេះថា ៖«អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។ សម្ដេចតេជោ បានលើកឡើងថា នេះជាសំដីរបស់ ស៊ិនធិ […]
រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព […]
កងទ័ពអាកាសអាម៉េរិក ប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃចំណងការទូត
ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) កាលពីថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ រាជភ្នំពេញ ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូតកម្ពុជា.អាមេរិក។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង […]
បណ្ឌិត គិន ភា ថា សម រង្ស៊ី និយាយកាន់ជើងថៃឈ្លានពាន ក្នុងគោលបំណងយកចិត្តចោរ ក្រែងបានចូលស្រុកថៃ
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ វោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញសង្គមFacebook នាប៉ុន្មានមកថ្ងៃនេះ ដែលបាននិយាយឈរនៅខាងថៃឈ្លានពាន គឺក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ បើតាមឯកឧត្តមបណ្ឌិត ក្នុងស្ថានភាពនេះ ថៃ ក៏អាចធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអ្វីនោះទេ។ ក្រៅពីចំណុចខាងលើនេះ ឯកឧត្តមបណ្ឌិត […]
អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះគ្រឹះស្ថានបោះពុម្ពថៃ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥–សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ពៅ សុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រតិកម្ម និងស្នើឱ្យមានការកែតម្រូវ ចំពោះការលើកឡើងរបស់គ្រឹះស្ថានបោះពុម្ពថៃ ឈ្មោះនគរ(ណាខន)ដែលបានលើកឡើងថា ហេតុអ្វី សម្តេច ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥ […]
