សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ទិវាជាតិសង្គមកិច្ចត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស ។ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាកសាងក្តីសង្ឃឹមនិងភាពសុខដុមរមនា» […]
Category: សង្គម
សមត្ថកិច្ច បង្ក្រាបទីតាំងឆបោកតាមអនឡាញ ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិន ១៩នាក់
កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាង រួមមាន: ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ០៨ គ្រឿង, […]
កម្ពុជា កំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូត ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា […]
កម្ពុជាតវ៉ា និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពសាងសង់ផ្លូវ លេណដ្ឋាន និងសង់រូបសំណាកព្រះពុទ្ធ ដោតទង់ជាតិថៃនៅលើដីខ្មែរជាង ២០ទីតាំង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមីនា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទីតាំងដែលយោធាថៃបានធ្វើសកម្មភាពឈ្លានពាន មានដូចជា៖ បើតាមក្រសួងការបទេស តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ […]
ឯកឧត្តម ផន រឹម៖ គម្រោងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម លឿនជាងផែនការគ្រោងទុក
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី..។ ល។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ […]
១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ! សម្តេចតេជោរំលឹកថា សភាពការពេលនោះលំបាកខ្លាំងណាស់ តែមិនរត់ចោលប្រជាជននោះទេ
ព្រឹត្តិការណ៍ថ្ងៃ១៨មីនាឆ្នាំ១៩៧០ថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋហើយនៅថ្ងៃទី៩ តុលា ប្រកាសបង្កើតនូវរបបសាធារណរដ្ឋខ្មែរដែលមានសេនាប្រមុខលន់ នល់ ជាប្រមុខ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវលើបណ្តាញសង្គមសម្តេចនៅថ្ងៃនេះថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ សម្តេចបានសរសេររៀបរាប់ថា៖ «គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។» បើតាមសម្តេចតេជោ «សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភះ ១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។» សូមរម្លឹកថា ថ្ងៃទី១៨ […]
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញត្តិថ្កោលទោស និងដាក់បណ្ដឹងសរុបចំនួន៦០ឯកសារ ពាក់ព័ន្ធនឹងទង្វើឈ្លានពានរបស់ថៃ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញត្តិថ្កោលទោស និងការដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន ៦០ឯកសារ ឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ថៃ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន ១០ លើក ។ សកម្មភាពទាំងនេះ បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា […]
អ្នកនាំពាក្យ៖ ជីនិងថ្នាំកសិកម្មដែលកម្ពុជានាំចូលជាង ៦០០លានដុល្លារ បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ជាង ៩ ០០០លានដុល្លារ
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការនាំចូលធាតុចូលកសិកម្មមិនមែនជាការខាតបង់នោះទេ ជាពិសេសការនាំចូលនូវអ្វីដែលយើងនៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជាជីថ្នាំគីមីជាដើម។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង។ បើតាមអ្នកនាំពាក្យដដែល ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ […]
សម្ដេចធិបតី និងលោកជំទាវ ផ្ដួចផ្ដើមឱ្យរៀបចំផែនការបង្កើតសហគមន៍កសិកម្មគ្រួសារកងទ័ព
ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ បាននិងកំពុងស់នៅផ្ទះស្នាក់នៅបណ្ដោះអាសន្នដែលត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី១៧ ខែមីនានេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសារភៀសសឹក ដែលបានមករស់នៅជាបណ្ដោះអាសន្នលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ […]
ទូតកូរ៉េ ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត
សម្ដេចវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តម គីម ឆាងយ៉ុង (KIM […]
