ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី […]

ចាប់ពីថ្ងៃទី១៧មីនានេះទៅ សមត្ថកិច្ចដាក់គោលដៅពិនិត្យជាតិស្រវឹងពេលយប់ទូទាំង១៤ខណ្ឌ នៅភ្នំពេញ !

នគរបាលចរាចរណ៍ផ្លូវគោក ចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការពិនិត្យជាតិស្រវឹងនាពេលរាត្រី ទូទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាការចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ ។ នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ នាពេលថ្មីៗនេះ។ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានឱ្យដឹងថា មន្ត្រីនរគបាលបាននិងកំពុងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ តាមសាលារៀន និងគ្រឹះស្ថានសិក្សាទាំងអស់ គិតចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់សកលវិទ្យាល័យ រួមទាំងបណ្តាក្រុមហ៊ុនដឹកជញ្ជូនផងដែរ។ ទន្ទឹមនឹងការចុះអប់រំផ្សព្វផ្សាយអំពីផ្នែកច្បាប់ហើយនោះ កម្លាំងនគរបាលចរាចរណ៍ ក៏តែងបានចុះជាប់លាប់ជាប្រចាំថ្ងៃនៅតាមដងផ្លូវនានា […]

ក្រសួងបរិស្ថាន កោះហៅអ្នកដុតចម្រាញ់មាសនៅទីវាល មកណែនាំនិង​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថាន បានចាត់ឱ្យមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្ម គ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។ មន្រ្តីជំនាញ បានធ្វើការណែនាំ អំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជា​ប្រភព​ធ្វើឱ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។ […]

ចិន ផ្តល់សម្ភារៈបច្ចេកទេសដល់កម្ពុជា គាំទ្រដល់ប្រតិបត្តិការបង្ក្រាប Online Scams ឱ្យកាន់តែជោគជ័យ!

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ  គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

កម្ពុជាបាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្ម និងឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មនិងឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចុងសប្តាហ៍នេះ។ ឯកឧត្តម ប៉ែន បូណា បានរំលេចពីសកម្មភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងនូវែលសេឡង់។ […]

រដ្ឋមន្ត្រីបីរូប រួមគ្នាដោះស្រាយកង្វល់របស់ប្រជាកសិករ ជុំវិញការឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម

ឆ្លើយតបនឹងក្តីកង្វល់របស់បងប្អូនប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ក្រសួងកសិកម្ម បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២៖ ១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ទន្ទឹមនេះ ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។ ២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា […]

គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ […]

អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា អញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងដែនដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធ ជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំង​ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញ ​ដីឡូត៍និងផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើរសុំជាច្រើនលើកកន្លងមក ។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា នេះ មានប្រជាពលរដ្ឋដែលជាអតិថិជនបុរី […]

រដ្ឋមន្ត្រីពាណិជ្ជកម្មដាក់ការសង្ស័យថា ស្ថានីយ៍ប្រេងឥន្ធនៈខ្លះបិទទ្វារបណ្តោះអាសន្ន មិនមែនអស់ស្កុកទេ អាចទុកលក់ពេលឡើងថ្លៃខ្លាំង! 

នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង ៦ ៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២ ០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ […]

5
Promotion