ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ […]
Category: សង្គម
ADB អនុម័តថវិកា ៨២,៥ លានដុល្លារ សម្រាប់កម្មវិធីកំណែទម្រង់ និងពន្លឿនអន្តរកម្មថាមពលនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green […]
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យបញ្ចូលកម្មវិធី AI ទៅក្នុងសាលារៀនជំនាន់ថ្មី
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ការជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតកម្មវិធីបង្រៀនពីបញ្ញាសិប្បនិម្មិត និងការបញ្ចូលកម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មី ដោយគូសបញ្ជាក់ថា ទោះបីជា AI រីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ គ្រាន់តែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។ ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “AI ក្នុងបរិបទអប់រំកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា […]
ខូចការធំ! សមត្ថកិច្ចខំស្រាវជ្រាវបទល្មើសដ៏ធំមួយជាង២សប្តាហ៍ ប៉ុន្តែត្រូវបរាជ័យដោយសារកាសែតម្នាក់ និងបក្ខពួក ចូលឆារឆៅ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖ «បុគ្គលឈ្មោះហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ […]
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើជនជាតិថៃ ដែលដាក់តាំងរូបសម្ដេចបាញ់យករង្វាន់ជាទង្វើអមនុស្ស និងអន់ជាងសត្វ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ ក្នុងសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារ ចំនួន ២,៦៩២គ្រួសារ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ២ពេលដល់ជនភៀសសឹកក្នុងខេត្តព្រះវិហារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៩២គ្រួសារ អញ្ជើញមកបន្តម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅគឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែនចំនួន ១,៩២៣គ្រួសារ ស្មើ ៦,៦៣៤នាក់ និងទី២ ជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៦៩គ្រួសារ […]
កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា
ប្រទេសកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Obaid Saeed Obaid […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយរបស់សម្តេចម៉ែ ចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន […]
ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅចំនួន ២,៦៨៧គ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំម្ហូបផ្គត់ផ្គង់
ជនភៀសសឹកក្នុងខេត្តព្រះវិហារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅក្នុងជំរំចំនួន ២គោលដៅ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៨៧គ្រួសារ នៅតែបន្តទទួលបានការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៩២៣គ្រួសារ ស្មើ ៦,៦៣៨នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៦៤គ្រួសារ […]
កម្ពុជា ស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ពីអារ៉ាប់រួម មកកាន់កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ដែលហោះមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ។ សម្រាប់ការចុះចតនេះ គឺជាជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល […]
