នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជនភៀសសឹកចំនួន ២ពេល ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា មានជនភៀសសឹកសរុបចំនួន ២,៦៦០គ្រួសារ បន្តមកទទួលម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន […]
Category: សង្គម
ដើមឈើអាយុប្រហែល ៨០ឆ្នាំ មានហានិភ័យក្នុងតំបន់អង្គរ ត្រូវបានកាត់ចេញតាមបច្ចេកទេស
ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។ ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន […]
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការប្រមាថលើសម្ដេចតេជោ របស់ជនជាតិថៃមួយចំនួន គឺជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា
តាមរយៈហ្វេកបុកផេកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើង៤ចំនុចរួមមាន៖ ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ […]
ជប៉ុន គូសបញ្ជាក់ថា វិស័យយោធាជាអាទិភាពមួយដែលត្រូវបន្តសហការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ […]
ព្រឹទ្ធសភាកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលថៃទទួលខុសត្រូវក្នុងការចាត់វិធានការចំពោះទង្វើវាយប្រហារ និងគ្មានការគោរពមកលើសម្តេចតេជោ និងឥស្សរជនកម្ពុជាផ្សេងទៀត
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភា បានលើកឡើងថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន […]
សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចេញញត្តិថ្កោលទោសចំពោះទង្វើវាយប្រហារ គ្មានការគោរពប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជារបស់ប្រជាជនមួយចំនួននៃប្រទេសជិតខាងកម្ពុជា
យោងតាមរយៈលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសហព័ន្ធ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដែលទង្វើនេះជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន […]
យោធភូមិភាគទី៤ កម្ពុជា បញ្ជូនលិខិតអញ្ជើញជាលើកទីពីរទៅកងទ័ពភូមិភាគទី២ថៃ ឲ្យចូលរួមកិច្ចប្រជុំRBC នាពាក់កណ្តាលខែតុលានេះ
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ថៃ ឲ្យមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលានៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីលិខិតអញ្ជើញលើកទីមួយ បានផ្ញើកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី០៧ តុលានេះ ថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ […]
គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៦៥%
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បរិមាណទឹកក្នុងអាងទន្លេបាទីដែលស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី […]
កម្ពុជា នឹងបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នាថ្ងៃទី៩ តុលា ខាងមុខ
កម្ពុជា នឹងបើកទ្វារស្វាគមន៍ដំណើរទស្សនកិច្ចការងារ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ខាងមុខ។ បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃកម្ពុជា។ ក្រៅពីនេះ […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសថ្កោលទោស ចំពោះជនជាតិថៃដែលយករូបថតថ្នាក់ដឹកនាំកម្ពុជា ទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ […]
