ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពលករខ្មែរដែលត្រឡប់មកពីថៃចំនួន ២៤ម៉ឺននាក់ បានទទួលការងារធ្វើ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអបអរសាទរបងប្អូនពលករចំនួន២៤ម៉ឺននាក់ ដែលបានទទួលការងារធ្វើ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី បានបញ្ជាក់ថា ឱកាសការងារចំនួន ៨៥,៩៨២ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ សូមជម្រាបថា មានបងប្អូនពលករប្រមាណ ៩៣ម៉ឺន ទៅ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ។ […]

ករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់​ ​ដោយអាវុធលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង គឺកើតឡើងដោយអចេតនា​ធ្វេសប្រហែសក្នុងការចុះបំពេញភារកិច្ច

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំភ្លឺថា កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី កំលាំងនគរបាលរដ្ឋបាលពោធិ៍រង្គង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍​នគរបាលរដ្ឋបាលពោធិ៍អង្ក្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ៥នាក់ បានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំពោធិ៍អង្ក្រង លុះមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ […]

កំពង់ផែទេសចរណ៍ខេត្តកំពង់ចាម ជាស្ពានចម្លងលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត ។ ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែតុលានេះ។ ឯកឧត្តម បានលើកឡើងថា កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តស្នើឧត្តមស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស ជួយតឿនថៃឲ្យដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)​ បានចេញញ្ញត្តិបន្ទាន់លើកទី២ ជូនចំពោះលោក Volker Türk ឧត្តម​ស្នង​ការ​​​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលយោធាថៃ ចាប់ខ្លួនដោយខុសច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គឹម សុភា ត្រូវជាបងបង្កើតឯកឧត្តមបណ្ឌិត គឹម សន្តិភាព

លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសហព័ន្ធអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គឹម សុភា ដែលត្រូវជាបងប្រុសបង្កើតរបស់ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ឯកឧត្តម គឹម សុភា […]

ឃាត់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត

នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ […]

ដំណឹង​ល្អ! រាជរដ្ឋាភិបាល​ ផ្តល់គម្រោងថ្មីមួយដល់ខេត្តកំពង់ចាម​  គឺកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម នឹងចាប់ផ្តើមនៅឆ្នាំ២០២៦

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម។ នេះបេីតាមការឲ្យដឹងពី​ឯកឧត្ដម​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន។  ឯកឧត្ដម​បានបញ្ជាក់ថា​ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវានាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។ ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះនៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ […]

បញ្ហាព្រំដែន! សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បាននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចំអិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៦៦៩គ្រួសារ 

ជនភៀសសឹកក្នុងខេត្តព្រះវិហារ ចំនួន ២គោលដៅដែលបានជម្លៀសពីតំបន់សមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ចំនួន ២ពេលជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹក ២គោលដៅ នៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៩០៥គ្រួសារ ស្មើ ៦,៥៩៤នាក់ និងនៅជំរំវត្តកំពង់សង្កែ ស្រុកឆែប […]

អំពូលសូឡាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រែក្លាយជនបទក្នុងស្រុកអូររាំងឪ ទៅជាទីក្រុងនាពេលរាត្រី

បង្គោលនិងអំពូលសូឡា ចំនួន៦១៤ បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រគល់ជូនប្រជាជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដាក់បំភ្លឺតាមបណ្តោយដងផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល ព្រំប្រទល់ស្រុកត្បូងឃ្មុំ ឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪ។ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ […]

5
Promotion