នាព្រឹកថ្ងៃចន្ទ ទី២១ កក្កដា ២០២៥ ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ដែលបានទទួលមរណភាព នាថៃ្ងព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ […]
Category: សង្គម
ថៃមួលបង្កាច់កម្ពុជា ! ឯកឧត្តម ហេង រតនា បង្ហាញខ្លឹមសារសង្ខេបមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះបានឱ្យដឹងថាកម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ ការលើកឡើងនេះ ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់ហើយតាមរយៈសារព័ត៌មានថៃ បានចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា ជាច្រើន។ ឯកឧត្តមរៀបរាប់ថា គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤- ៦លានគ្រាប់ ហេីយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡេីងវិញ។ […]
សមិទ្ធផលចំនួនប្រាំធំៗអំពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន ទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី និងមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធតាមបណ្តារាជធានីខេត្តផងដែរ។ យុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម ដែលលទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១) យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ […]
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថាក់ស៊ីន ថាកុំប្រមាថសម្តេច ព្រោះថាក់ ស៊ីន ពឹងពាក់សម្តេច១៩ឆ្នាំមកហើយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ។ ក្នុងសំណេរសម្តេចតេជោ ហ៊ុន សែន បានសរសេរផ្តាំទៅ លោក ថាក់ស៊ីន ថាសម្តេចទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់លោកថាក់ស៊ីន ព្រហើន និងមើលងាយមកលើសម្តេច […]
ព្រះមហាក្សត្រកម្ពុជាប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញជាផ្លូវការ
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២១ ខែកក្កដានេះ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ មាត្រា៣៣.. ថ្មី -ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ -ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ -ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។ មាត្រាពីរ : ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១១ […]
សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ […]
ចិន នឹងបន្តចាប់ដៃសហការជាមួយកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ […]
កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាលើទិសដៅសកម្មភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ដែលបានផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្នា និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ។ ការឯកភាពគ្នានេះ បានស្តែងឡើងតាមរយៈជំនួបប្រជុំទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) […]
បណ្ឌិត យង់ ពៅ៖ សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?
«សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?» នេះជាសំណួររបស់លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥នេះ ខណៈក្រុមជាតិសាសន៍សៀម-ថៃ វង្វេងជ្រុលនិយម ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតកម្ពុជាប្រចាំបាងកក នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីតវ៉ាករណីដែលទាហានខ្លួន វង្វេងតម្រាយផ្លូវជាន់មីន របួសដាច់ជើងផង ឬអាចស្លាប់ផង ហើយបែរជាវង្វេងតវ៉ាមកកម្ពុជាទៅវិញ នេះបានពិតជា ពូជវង្វេង […]
ក្រសួងការពារជាតិ៖ ទាហានថៃលើ្មសការឯកភាពគ្នា ដើរល្បាតលើតម្រាយផ្លូវថ្មីជាន់មីនផ្ទុះរងរបួស បែរមកចោទកម្ពុជា
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែ បានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែង […]
