ត្រឹមតែ៥ថ្ងៃ! កងរាជអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿង​សម្លាប់បុរសម្នាក់​ចោលសពនៅផ្លូវO​CIC និងឃាត់​បានជន​សង្ស័យ៥​នាក់

ឈាមស្រែកស្បែកហៅ រយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីសម្លាប់​បុរសម្នាក់ចោលសពនៅផ្លូវOCIC ក្នុងខណ្ឌខណ្ឌជ្រោយចង្វារ ។ គួររម្លឹកថា កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ កំពុងដើរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ […]

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ឡេង និមល តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួល មរណភាព នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង៨ និង៥នាទីយប់ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ ខឿនការពារជាតិប្រជាជននឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ […]

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយកងទ័ពជួរមុខគ្រប់កាលៈទេសៈទាំងអស់

សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៩ ខែកក្កដានេះ ផ្ញើសារថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ណែនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តចុះសួរសុខទុក្ខ ផ្តល់គ្រឿងឧបភោគបរិភោគជូនវីរកងទ័ពកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះសួរសុខទុក្ខ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពច្រកព្រំដែនថ្មដូន ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]

កងទ័ពជើងគោកហ្វីលីពីន ប្តេជ្ញាបន្តសហការជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រ​យោជន៍ប្រជាជននៃ​ទាំងពីរ​ប្រទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានគូសបញ្ជាក់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយកងទ័ពជើង​គោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនទាំងពីរប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបែបនេះ បានធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ផ្តល់អំណោយជូនវីរកងទ័ពនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី

ថ្មីៗនេះ ក្រុមចល័ត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកប្រគល់គ្រឿង ឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពនៅទី៣ ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ […]

ទង់ជាតិកម្ពុជា ខ្នាតធំនឹងផុសឡើងលើវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃស្អែកនេះ

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្នាតធំមួយនឹងផុសត្រដែតឡើងនៅលើទីលានវាលស្មៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងកម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»នាថ្ងៃទី១៩ កក្កដា ស្អែកនេះ។ ទង់ជាតិខ្នាតធំនេះ នឹងត្រូវកាន់ជ្រោងឡើងដោយក្រុម​យុវជនកម្ពុជាជាច្រើននាក់ ដែលជាការសរបញ្ជាក់យ៉ាងច្បាស់ថាយុវជនកម្ពុជា ត្រូវក្រោកឈរឡើង លើកស្ទួយកិត្យនុភាពជាតិ បង្ហាញមោទនភាពជាតិរបស់ខ្លួន និងប្តេជ្ញា​ការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ កម្មវិធី «តស់!យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ» និងមានការជ្រោងទង់ជាតិ នៅលើទីលាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺមានគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ […]

អ្នកនាំពាក្យក្រសួងការងារ៖ ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ

អ្នកនាំពាក្យក្រសួងការងារ អះអាងថា ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ បន្ទាប់ការវិនិយោគិនរបស់ចិនពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយលើកម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយអ្នមសារព័ត៌មានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥  ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ដែលជាប្រទេសមហាអំណាចទី២ លើពិភពលោក។ […]

រយៈពេល២២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង១៣០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេស សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ ។ ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់, ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់, ជនជាតិចិន ២២៦នាក់, ជនជាតិកូរ៉េ ៥៧នាក់, តៃវ៉ាន់ […]

5
Promotion