នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក […]
Category: សង្គម
សម្តេចបវរធិតបី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាល បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយ អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបាន គឺការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លង។ គួរបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង […]
ស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ១៨ ខែកក្កដា ស្អែកនេះ វេលាម៉ោង ១៤និង០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមរម្លឹកថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព […]
ប្រាប់ AIPA! សម្តេច ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ផ្ទុយពីភាគីថៃដែលចេះតែពង្រីកបញ្ហា
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។ ដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន […]
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលជាប្រទេសធំ ប៉ុន្តែតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា […]
ក្នុងនាមបងប្អូនអាស៊ាន សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញឱ្យកម្ពុជា និងទីម័រឡេស្តេ បំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។ សម្ដេច […]
សំណួរបែបទះកំផ្លៀង! សម្ដេចតេជោ ហ៊ុន សែន សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុសធ្វើឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃ ទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីសុំចរចា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចោទសួរបែបទះកំផ្លៀងទៅកាន់លោក phumtham wechayachai នាយករដ្ឋមន្ត្រីថៃស្ដីទីថាតើលោកលេបថ្នាំខុសបណ្ដាលឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយពាក្យថា ហ៊ុន សែន អត់តម្លៃ ទាំងដែលកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ធ្លាប់រងចាំសម្ដេចរយៈពេលជាង៤ម៉ោង ដើម្បីសុំចរចាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនាយករដ្ឋមន្ត្រីព្យូរតំណែងផែថងថានកាន់តំណែង។ សម្ដេចតេជោ ហ៊ុន សែន ចោទសួរបែបទះកំផ្លៀងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា […]
រដ្ឋាភិបាលកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ […]
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ […]
គយនិងរដ្ឋាករ៖ មុខទំនិញ ក្រៅពីបន្លែ ,ផ្លែឈើ និងប្រេងឥន្ធនៈ នៅតែអនុញ្ញាតឲ្យនាំពីថៃចូលកម្ពុជា តាមច្រកផ្លូវការដែលមិនបិទដោយឯកតោភាគី
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា បន្លែ ,ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ សម្រាប់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជា ប្រេងសាំង (Gasoline) ,ប្រេងម៉ាស៊ូត (Diesel) ,ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ,ប្រេងខ្មៅ (Fuel […]
