ឈឺចាប់ក្នុងការមើលងាយនិងការឈ្លានពានរបស់ផ្ទះលេខ២ មកលើប្រទេស កម្ពុជា តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈទទួលផ្សព្វផ្សាយគ្រប់អាជីវកម្ម គ្រប់ផលិតផលដែលជារបស់ ខ្មែរ ដោយមិនគិតចាប់ពីពេលនេះតទៅ ។

តាមរយៈវិដេអូខ្លីមួយដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះកាលពីថ្ងៃទី ៣០ ខែ កញ្ញា កន្លងមកនេះដែលនិយាយពីការឈ្លានពាននិងការមើលងាយរបស់ផ្ទះលេខ២មកលើប្រទេស កម្ពុជា បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរ ដោយអ្នកនាងរៀបរាប់ពីការឈឺចាប់ រហូតហ៊ានប្រកាសធ្វើរឿងមួយនេះ ។
អ្នកនាង ខាត់ សុឃីម បាននិយាយថា « នាងខ្ញុំ ខាត់ សុឃីម សុំប្រកាសជាសាធារណៈថា ទទួលផ្សព្វផ្សាយគ្រប់អាជីវកម្ម គ្រប់ផលិតផលដែលជារបស់ ខ្មែរ ដោយមិនគិតកម្រៃអ្វីទាំងអស់ គ្រប់ខេត្តក្រុងក្នុងប្រទេស កម្ពុជា » ។
អ្នកនាង ខាត់ សុឃីម បេ្តជ្ញាចិត្តប្រើសម្លេងរបស់ខ្លួនក្នុងនាមជាសិល្បករមួយរូប ដើម្បីប្រឆាំងជាមួយនិងការឈ្លានពាននិងការមើលងាយរបស់ផ្ទះលេខ២ មកលើទឹកដី ខ្មែរ ។ ពេលនេះអ្នកនាង ខាង់ សុឃីម កំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ផលិតផល ខ្មែរ ឱ្យពិភពលោកបានស្គាល់ ថា ខ្មែរ អាចធ្វើបាន ។ ពួកយើងរូមគ្នាការពារទឹកដី ពួកយើងរួមគ្នាការពារសេដ្ឋកិច្ច ៕




