ចូលរួមប្រកួតប្រជែងក្នុងវិស័យបុរសឯកច្រើនលើកមកហើយបុរសសង្ហា ជួប ចក្រាវុឌ្ឍ ទើបបានតំណែង Mister Grand Cambodia 2025 តំណាងឱ្យ កម្ពុជា ទៅចូលរួមប្រកួតMister Garnd International 2025 នៅប្រទេស ហ្វីលីពីន ក្នុងខែ វិច្ឆិកា ខាងមុខ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mister Grand Cambodia 2025 បានរៀបចំឡើងនៅថ្ងៃទី ១ តុលា ឆ្នាំ ២០២៥ កន្លងមកនេះ លទ្ធផលនៃការប្រកួតលោក ជួប ចក្រាវុឌ្ឍ បានក្លាយទៅជាម្ចាស់ជ័យលោភីតំណាងឱ្យ កម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ចំណែកលោក ជីមមី បានតំណែងលំដាប់រងទី១ និងលោក ចន ពេជ្ររក្សា ជាប់រំដាប់រងទី២ ។ បើតាមគម្រោងលោក ជូប ចក្រាវុឌ្ឍ នឹងចេញទៅប្រកួតលើឆាកអន្តរជាតិនៅអំឡុងខែ វិច្ឆិកា ដែលរៀបចំឡើងនៅក្នុងប្រទេស ហ្វីលីពីន ។
បុរសង្ហា ជួប ចក្រាវុឌ្ឍ បានឱ្យដឹងថា ទំរាំបានតំណែង Mister Grand Cambodia 2025មិនមែនជារឿងងាយស្រួលនោះទេ ដោយលោកបានផ្តួលដៃគូប្រកួតអស់ជាច្រើននាក់ ជាលទ្ធផលដូចអ្វីដែលលោកបានរំពឹងទុក ។
លោក ស៊ុន ប៊ុនរិទ្ធិ ដែលជា ND Mister Grand Cambodia 2025 បានឱ្យដឹងផងដែរថា លោក ជួប ចក្រាវុឌ្ឍ ពិតជាសក្តិសមជាមួយតំណែងមួយនេះខ្លាំងណាស់ លោកជឿជាក់ថាលោក ជួប ចក្រាវុឌ្ឍ នឹងធ្វើបានល្អនៅលើឆាកអន្តរជាតិ និងនាំកិត្តិយសមកជូនជាតិមាតុភូមិ ។
សម្រាប់លោក ជួប ចក្រាវុឌ្ឍ មិនមែនជាលើកទីមួយនោះទេដែលលោកប្រលូកក្នុងវិស័យបុរសឯក លោកមានទាំងចំណេះដឹង រូបសម្រស់ និងទេពកោសល្យនានា ដូច្នេះហើយទើបលោកមានការជឿជាក់ខ្លាំងក្នុងការត្រៀមខ្លួនចេញទៅប្រកួតប្រជែងនៅប្រទេស ហ្វីលីពីន លើកនេះ ៕




