វៀតណាមនឹងទិញយន្តហោះ ៥០ គ្រឿងបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងទិញយន្តហោះចំនួន ៥០ គ្រឿងបន្ថែមទៀតដើម្បីតម្រូវការអប្បបរមាទីផ្សារអាកាសចរណ៍ក្នុងប្រទេស។ នេះបើយោងតាមប្រធានក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបញ្ជាក់នៅថ្ងៃទី១៦ ខែឧសភានេះ។ 

កាលពីចុងខែមុន រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញសម្រាប់យន្តហោះតួតូចចង្អៀតមិនមានសុវត្ថិភាពចំនួន ៥០ គ្រឿង។ បន្ទាប់មកក្រុមហ៊ុនអាកាសចរណ៍ជាតិគ្រោងនឹងទិញយន្តហោះ Airbus A320 NEO ឬ Boeing 737 MAX ចំនួន ៥០គ្រឿង និងម៉ាស៊ីន ១០គ្រឿង។

ក្នុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើក និងបន្តជើងហោះហើរអន្តរជាតិចំនួន ១៥ ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍មានយន្តហោះជាង ១០០ គ្រឿង ដែលក្នុងនោះមានយន្តហោះតូចចង្អៀតចំនួន ៦៥គ្រឿង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងត្រូវការយន្តហោះតួតូចចង្អៀតចំនួន ៩៥ គ្រឿង យន្តហោះតួធំទូលាយ ៣៧ គ្រឿង និងយន្តហោះ ATR ចំនួន ៥គ្រឿង។ នៅឆ្នាំ ២០៣៥ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងត្រូវការយន្តហោះតួតូចចង្អៀតចំនួន ១១២ គ្រឿង និងយន្តហោះតួធំទូលាយចំនួន ៥២ គ្រឿង។

គូសបញ្ជាក់ដែរថា បើក្រុមហ៊ុនផលិតមិនអាចប្រគល់យន្តហោះនេះទៅឱ្យក្រុមហ៊ុនអាកាសចរណ៍មុនឆ្នាំ២០៣០ទេ នោះក្រុមហ៊ុន Vietnam Airlines អាចនឹងត្រូវជួលយន្តហោះបន្ថែមទៀតក្នុងឆ្នាំ២០២៧ និង២០២៨៕

ដោយ៖ ចិន្តា ទីទិ