ក្លិបអ្នកកាសែតកម្ពុជា និងសារព័ត៌មានថៃ បានសហការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃខណៈដែលប្រតិភូនេះ បាននិងកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។ 

កិច្ចពិភាក្សានេះបានផ្តោតលើការពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចែករំលែកព័ត៌មានទៅវិញទៅមក និងការស្វែងយល់ពីស្ថានភាពលើវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ។

កន្លងមកក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ តែងតែផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងសហការគ្នាឆ្លើយតបលើព័ត៌មានក្លែងក្លាយ៕

ដោយ៖ ចិន្តា ទីទិ