នៅយប់ថ្ងៃទី៨ ឧសភា អណ្តាតភ្លើងពណ៌ក្រហមបានរាលដាលពេញផ្ទៃមេឃពេលយប់លើទីក្រុង Jammu ភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទៅលើយន្តហោះគ្មានមនុស្សបើកមកពីប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារ Reuters បានចេញផ្សាយនៅថ្ងៃទី ២៧ ខែឧសភា
យោធាឥណ្ឌា និងប៉ាគីស្ថាន បានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់ មីស៊ីលធម្មតា និងកាំភ្លើងធំក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍ ប៉ុន្តែរយៈពេលបួនថ្ងៃនៃការប្រយុទ្ធគ្នាក្នុងខែឧសភា គឺជាលើកទីមួយហើយដែលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកម្រិតប្រឆាំងគ្នាទៅវិញទៅមក។
ការប្រយុទ្ធគ្នាបានបញ្ឈប់បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងដែលបានចំណាយជាង ៩៦ ពាន់លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជាប់គាំងក្នុងការប្រណាំងអាវុធគ្មានមនុស្សបើក។
ប្រទេសប៉ាគីស្ថាន និងឥណ្ឌាទាំងពីរបានប្រើប្រាស់យន្តហោះចម្បាំងជំនាន់ចុងក្រោយ ៤.៥ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាចុងក្រោយ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដមានតែយន្តហោះចម្បាំង J-10 របស់ចិនប្រហែល ២០ គ្រឿងប៉ុណ្ណោះបើធៀបនឹងយន្តហោះចម្បាំង Rafales បីបួនដែលក្រុងដេលី។
យោងតាមលោក អូហ្ស៊ី ម៉ាជូមដារ (Oishee Majumdar) នៃក្រុមហ៊ុនចារកម្មការពារជាតិ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានទំនងជានឹងកសាងទំនាក់ទំនងដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងតួកគី ដើម្បីជំរុញការស្រាវជ្រាវ និងផលិតយន្តហោះគ្មានមនុស្សបើកក្នុងស្រុក៕
ដោយ៖ ចិន្តា ទីទិ






