វៀត​ណាម៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​បាន​ស្លាប់​ជាង ​៤.៣០០ ​នាក់និង ៥,៣០០ នាក់របួស​ក្នុង​រយៈ​ពេល​៥​ខែ

មនុស្សសរុបចំនួន ៤,៣២៨ នាក់បានស្លាប់ និង ៥,៣០៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសវៀតណាមចន្លោះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ពីគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ​ចេញផ្សាយនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥នេះ។


លោក ថ្រាន ហ៊ូមីញ (Tran Huu Minh) ប្រធានការិយាល័យគណៈកម្មាធិការបានឱ្យដឹងថា តួលេខនេះតំណាងឱ្យការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


តួលេខទាំងនេះឆ្លុះបញ្ចាំងពីការថយចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ២៥.៣១ ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ៥.៥៦ ភាគរយនៃអ្នកស្លាប់ និង ៣៤.៧២ ភាគរយនៃអ្នករងរបួស៕

ដោយ៖ ចិន្តា ទីទិ