ខែមិថុនា ឆ្នាំ២០២៥ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាខែដែលមានសក្ដានុពលនៅក្នុងនយោបាយថៃ ដោយផ្តោតការយកចិត្តទុកដាក់លើរបៀបដែលតុលាការនឹងដំណើរការក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងស្ថិរភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេស ផែនការរុះរើគណៈរដ្ឋមន្ត្រី ដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងឡើងវិញក្រោមអំណាចនាយករដ្ឋមន្ត្រីបច្ចប្បន្នគឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា។
នេះបើយោងតាមអង្គភាពឌឹណេស៊ិនចេញផ្សាយចេញនៅថ្ងៃទី១ ខែឧសភានេះ។
ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានរំពឹងទុកបន្ទាប់ពីការអនុម័តថវិកាដំបូងរបស់ខ្លួន។ បន្ទាប់ពីការអនុម័តលើកដំបូងនៃថវិកា មេដឹកនាំគណបក្សភឿថៃនឹងដើរតួជាកាតនយោបាយដ៏សំខាន់មួយដោយផ្តល់សញ្ញាដល់នាយករដ្ឋមន្រ្តី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ដើម្បីផ្តួចផ្តើមការរុះរើគណៈរដ្ឋមន្ត្រីក្នុងគោលបំណងបន្ថយអំណាចសភាដែលគ្រោងផ្តួលរំលំរដ្ឋាភិបាល។
យ៉ាងណាម៉ិញ ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅអំឡុងខែមិថុនាដល់ខែកក្កដា ខណៈដែលថ្នាក់ដឹកនាំគណបក្សភឿថៃកំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រឡើងវិញ និងជំរុញជំហររបស់រដ្ឋាភិបាល។
នៅក្នុងពាក្យចចាមអារ៉ាមអំពីការរុះរើគណៈរដ្ឋមន្ត្រីចុងក្រោយនេះ វាទំនងជាថាលោក ថាក់ស៊ីន និងលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នឹងទាមទារក្រសួងមហាផ្ទៃពី លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្ស Bhumjaithai ។ ហើយត្រូវតែងតាំងលោក Prasert Chantrarangthong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី។ ទន្ទឹមនឹងនោះ Anutin ត្រូវបានគេរំពឹងថានឹងត្រូវកាន់តំណែងនៅក្រសួងអប់រំ ឬពាណិជ្ជកម្ម៕
ដោយ៖ ចិន្តា ទីទិ



