លោក ស៊ី ជីនពីង៖ សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាសង្រ្គាមដ៏មហិមាដែលប្រកបដោយភាពលំបាកលំបិន

លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងការថ្លែងសុន្ទរកថាគន្លឹះ លោក ស៊ី បានលើកឡើងថា ការរៀបចំពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស យ៉ាងឱឡារិកក្នុងន័យរួមគ្នាចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។

លោក ស៊ី បានសង្កត់ធ្ងន់ថា សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាសង្រ្គាមដ៏មហិមាដែលប្រកបដោយភាពលំបាកលំបិន។ ក្រោមការដឹកនាំនៃរណសិ្សរួបរួមជាតិប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវបរទេសនិងបានទទួលជ័យជម្នះទាំងស្រុងជាលើកទីមួយលើការប្រឆាំងនឹងការឈ្លានពានរបស់បរទេសគិតចាប់ពីចូលសហសម័យមក ។

លោកបានបន្ថែមថា ប្រជាជាតិចិនជាជនជាតិដ៏មហិមាដែលមិនខ្លាចអំណាចអនុត្តរភាព ហើយកសាងប្រទេសខ្លាំងក្លាដោយខ្លួនទីពឹងខ្លួន។ 

បើតាមលោកស៊ី ការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញមិនអាចរារាំងបានឡើយ បុព្វហេតុដ៏ខ្ពង់ខ្ពស់នៃសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិប្រាកដជានឹងឈ្នះជាមិនខាន៕