យន្តហោះ F-16C បានធ្លាក់អំឡុងពេលហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ា

យន្តហោះ F-16C Fighting Falcon របស់កងទ័ពអាកាសសហរដ្ឋអាមេរិក USAF មួយគ្រឿងបានធ្លាក់អំឡុងពេលហ្វឹកហ្វឺនក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរអាកាសយានដ្ឋាន Trona ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ខែធ្នូ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយ។

ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​)។ តាមរយៈវីដេអូចែកចាយលើបណ្តាញសង្គមគេបានឃើញពីឡុត លោតចុះតាមឆ័ត្រយោង នៅឆ្ងាយគួរសមពីកន្លែងយន្តហោះធ្លាក់ ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ពេញលើមេឃ។ 

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕