សេដ្ឋកិច្ចអាមេរិកប្រឈមនឹងការបាត់បង់រាប់ពាន់លានដុល្លា ដោយសារតម្រូវការធ្វើដំណើរធ្លាក់ចុះ

ការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ដែលជាសញ្ញាដោយការព្យាករណ៍ប្រាក់ចំណូលដ៏អាក្រក់របស់ក្រុមហ៊ុនដែលទាក់ទងនឹងការធ្វើដំណើរ អាចលុបបំបាត់ប្រាក់រាប់ពាន់លានដុល្លារពីសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ពិភពលោក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៣ ខែឧសភានេះ។ 

អារម្មណ៍ប្រឆាំងអាមេរិកអាចជំរុញឱ្យមានការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិ ដែលត្រូវបានគេចាត់ទុកថាជាការនាំចេញសេវាកម្ម។

យោងតាមក្រុមហ៊ុន Goldman Sachs និង J.P.Morgan បានព្យាករថាការចំណាយលើការធ្វើដំណើរបរទេសទាបដែលកាត់បន្ថយ ០.១% ពី GDP របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដោយបន្ថែមថាការវាយលុកអាចមានរហូតដល់ ០.២% ទៅ ០.៣% ។

គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ GDP របស់សហរដ្ឋអាមេរិកមានចំនួន ២៣.៥៣ ពាន់ពាន់លាន នេះបើយោងតាមទិន្នន័យរបស់ LSEG ហើយផលប៉ះពាល់អាចមានចំនួនចន្លោះពី ២៣ ពាន់ពាន់លាន និង ៧១ ពាន់ពាន់លាន។

កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏សំខាន់មួយ បានព្រមានថា តម្រូវការធ្វើដំណើរបានជាប់គាំងយ៉ាងខ្លាំង ដោយបានលុបចោលការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំនេះ៕

ដោយ៖ ចិន្តា ទីទិ