ឯកឧត្តម គួច វែងស្រ៊ុន លើកឡើង ៣ចំណុចដែលប្រជាជនម្នាក់​អាចធ្វេីបានដេីម្បីជាតិ

ស្របពេលកម្ពុជា និងថៃ កំពុងមានភាពតានតឹងជាមួយរឿងបញ្ហាព្រំដែន ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើង ៣ចំណុច ដែលក្នុងនាមជាប្រជាជនម្នាក់​ អាចធ្វើបានដើម្បីជាតិ​ ពោលគឺពេលជាតិត្រូវការ​ ។

ឯកឧត្តម គួច វែងស្រ៊ុន បានចែករំលែកថា ពេលជាតិត្រូវការ គឺត្រូវការទាំងធនធានសមត្ថភាព​ ភាពជឿជាក់​ និងការគាំទ្រគ្រប់កាល:ទេស:​ ពិសេសពេលជួបការលំបាក ហើយ ក្នុងនាមជាប្រជាជនម្នាក់​ អ្វីដែលអាចធ្វើបានដើម្បីជាតិ​ រួមមាន៖

១/​ ចាប់យកឱកាសកសាងខ្លួន​ ប្រឹងប្រែងរៀនសូត្រ​ ពង្រីកលទ្ធភាពនៃការពង្រឹងខ្លួនឱ្យរឹងមាំ​ ប្រកបដោយគុណភាព​ និងប្រកាន់ខ្ជាប់សីលធម៌​ គុណធម៌
២/​ ចូលរួមចំណែកក្នុងកិច្ចការសង្គម​ ចែករំលែកអ្វីដែលមានទៅដល់សង្គមជាតិ​ មិនថាចំណេះដឹង​ ការស្ម័គ្រចិត្ត​ ឬធនធានផ្ទាល់ទៅតាមលទ្ធភាព
៣/​ ជឿជាក់លើរាជរដ្ឋាភិបាល​ និងជឿជាក់លេីខឿនការពារជាតិ​ ជាពិសេសកងកម្លាំងជួរមុខរបស់យើង​ ហើយផ្តល់កម្លាំងចិត្តគាំទ្រយ៉ាងសកម្ម​ ឈរលើស្មារតី​ ជួរមុខ​ ជួរក្រោយ​ គឺតែមួយ។

ជាមួយគ្នានេះ ឯកឧត្តម បានគូសរំលេចថា ជាក់ស្ដែង​ចំនួនមនុស្សជាង១៥ម៉ឺននាក់ម្សិលមិញ​ និងទូទាំងប្រទេសបានបង្ហាញការគាំទ្រ​ គឺបង្កើតបាន​ “ស្មារតីស្នេហាជាតិ” ដ៏រឹងមាំនៃជាតិសាសន៍ដែលគ្មានប្រទេស​ ឬសត្រូវណាបំបែកបានឡើយ៕