ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បន្តចុះទៅធ្វើម្ហូបតុងយ៉ាំបង្កងឱ្យកុមារកំពុងរស់នៅ សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» នៅខេត្ដកណ្ដាល

នេះមិនមែនជាលើកទី១នោះទេ សម្រាប់ការចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា របស់លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ គឺកើតមានដូចភ្លៀងរលឹម។ 

ក្ដីស្រឡាញ់មិនចេះជិនណាយ ជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ពីសំណាក់លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានបន្តផ្តល់ក្តីស្រឡាញ់ជូនប្អូនៗកុមាកំព្រា កំពុងរស់នៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ប្រមាណ 150នាក់ មានអាយុ6ខែឡើងដល់វិទ្យាល័យ ស្ថិតក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល។

កន្លងមក លោកឧកញ៉ា និងលោកជំទាវ តែងតែបានចុះទៅជួប និងសំណះសំណាលផ្ទាល់ សួរសុខទុក្ខផ្ទាល់ និងបានធ្វើម្ហូបដោយផ្ទាល់ដៃជូនដល់ក្មួយៗនៅតាមមណ្ឌល និងស្រុកភូមិនានាច្រើនកន្លែង ហើយកំពុងបន្តធ្វើកិច្ចការមនុស្សធម៌ដូចភ្លៀងរលឹម៕