អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែឧសភានេះ បានប្រកាសជ្រើសរើសជាងម៉ៅការ ជាច្រើនក្រុម ផ្នែកជាងបូករៀបបូក ហើយនឹងផ្តល់អត្ថប្រយោជន៍បើកលុយ មួយសប្តាហ៍ម្តង។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។
ចំពោះដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១៦ ខែឧសភានេះ ក្រុមហ៊ុនលក់បានសរុបចំនួន 5,563 ផ្ទះ, បានបញ្ចប់សរុប 3,386ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ប្លង់ផ្ទះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញ លើផេកផ្លូវការ របស់ក្រុមហ៊ុន។
ចំពោះទីតាំងបម្រើការងារគឺនៅចន្លោះស្ពានទី៩ និង ទី១០ ផ្លូវជាតិលេខ៦A (Google maps) https://maps.app.goo.gl/zvFijjEF7xHL4U3W7។ ព័ត៌មានលម្អិតសូមទំនាក់ទំនងតេលេក្រាម https://t.me/rady079 ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 1)014705034, 2)0963361013, 3)0883358137។



















