អាកាសយានដ្ឋានក្រុងព្រះសីហនុបើកដំណើរការជាថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili Airlines

ជើងហោះហើរត្រង់រវាងទីក្រុងវ៉ូស៊ី(Wuxi) និងក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ចាប់ពីថ្ងៃទី ១៨ ខែ ឧសភានេះតទៅ។

ការតភ្ជាប់នេះ ទទួលបានការស្វាគមន៍ពីឯកឧត្ដម វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន ដែលជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។

ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏នឹងអាចបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម។

គួរបញ្ជាក់ថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់៕