ឯកឧត្តម គួច វែងស្រ៊ុន៖ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបានបង្កេីនជ្រុងនៃគំនិតបន្ថែម ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រជាជនចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ 

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ការបង្កើតប្រវត្តិសាស្ត្រថ្មីមួយបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហលើគោលនយោបាយ ដោយផ្អែកលើការស្តាប់ធាតុចូល ពីអង្គនីតិបញ្ញត្តិ ស្ថាប័នប្រតិបត្តិ ដើម្បីបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជន»។

ការប្រមូលផ្តុំមតិលើគោលនយោបាយនេះ មានធាតុផ្សំជាច្រើន បូកផ្សំទាំងអ្នកតាក់តែងគោលនយោបាយ និងប្រតិបត្តិករ ដែលផ្សារភ្ជាប់នឹងអ្នកតំណាងរាស្ត្រដែលបានចុះជួបផ្ទាល់ជាមួយប្រជាជន បង្កេីនបានជ្រុងនៃគំនិតបន្ថែមទៀតព្រមទាំងអ្នកតំណាងមកពីគ្រប់គណបក្សនយោបាយដែលមានសមាជិកក្នុងសភាផង និងព្រឹទ្ធសភាផង។ 

សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីធានាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវចំគោលដៅ និងបម្រើផលប្រយោជន៍ជាតិមានប្រសិទ្ធភាពខ្ពស់ ហេីយឈានទៅសម្រេចបានតាមផែនការកំណត់សម្រាប់ឆ្នាំ២០៣០ និង២០៥០។ 

សូមជម្រាបថា កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភារៀបចំឡើងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២-៣មិថុនា ពិភាក្សាបីប្រធានបទធំៗបីគឺ វិស័យប្រព័ន្ធគាំពារសង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម៕