អាជ្ញាធរផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ខណៈទឹកស្ទឹងពោធិ៍សាត់ ​ស្ថិតក្នុងកម្រិតប្រកាសអាសន្ន

ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹកខ្ពស់ និងមានការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និងបាក់ស្រុត នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងពោធិ៍សាត់ បានសម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ប្រភេទគ្រប់ផ្លូវ ជាបន្ទាន់ក្នុងក្រុងពោធិ៍សាត់។

បើតាម រដ្ឋបាលក្រុងពោធិ៍សាត់ ការផ្អាកនេះ គឺដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ ។

default