តុលាការយុត្តិធម៌អន្តរជាតិ (The International Court of Justice) ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ១៩៤៥ ដោយធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងបានចាប់ផ្ដើមការងារក្នុងខែមេសា ឆ្នាំ១៩៤៦ ហើយមានរដ្ឋជាសមាជិកចំនួន១៩៣ មានទីស្នាក់ការនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ នៅក្នុងតុលារការយុត្តិធម៌អន្តរជាតិ មានសមាសភាពចៅក្រមចំនួន១៥នាក់ និងមានអាណត្តិចំនួន៩ឆ្នាំ។ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជាអង្គការច្បាប់ដ៏សំខាន់មួយ របស់អង្គការសហប្រជាជាតិ […]
