តុលាការយុត្តិធម៌អន្តរជាតិ (The International Court of Justice) ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ១៩៤៥ ដោយធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងបានចាប់ផ្ដើមការងារក្នុងខែមេសា ឆ្នាំ១៩៤៦ ហើយមានរដ្ឋជាសមាជិកចំនួន១៩៣ មានទីស្នាក់ការនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ នៅក្នុងតុលារការយុត្តិធម៌អន្តរជាតិ មានសមាសភាពចៅក្រមចំនួន១៥នាក់ និងមានអាណត្តិចំនួន៩ឆ្នាំ។ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជាអង្គការច្បាប់ដ៏សំខាន់មួយ របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ ការនៅឯវិមានសន្តិភាពទីក្រុងឡាអេ ប្រទេសហូឡង់។
តុលាការ(ICJ)បានដំណើរការសកម្មភាពរបស់ខ្លួន ដោយពឹងផ្អែកតាមលក្ខន្តិកៈ ដែលជាផ្នែកមួយមិនអាច កាត់ផ្តាច់បាន ពីធម្មនុញ្ញសហប្រជាជាតិ។ រដ្ឋទាំងឡាយដែលជាសមាជិករបស់អង្គការសហប្រជាជាតិ អាច ជាសមាជិកដោយស្វ័យប្រវត្តិរបស់(ICJ)។
ជាក់ស្តែងប្រទេសកម្ពុជា បានចូលជាសមាជិករបស់អង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី១៤ ធ្នូ ១៩៥៥ ទើប កម្ពុជាចូលជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិ ហើយកម្ពុជាបានដាក់ពាក្យបណ្តឹង ជាផ្លូវការទៅកាន់តុលាការនេះ ពីបទដែលប្រទេសថៃបានបំពានយកប្រាសាទព្រះវិហារ ហើយពេលនោះកម្ពុជាបានឈ្នះក្តីដ៏ត្រចេះត្រចង់។ ថ្មីៗនេះ កម្ពុជាក្រុមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំពុងរៀបឯកសារដើម្បីប្តឹងទៅតុលាការអន្តរជាតិ ចំពោះសកម្មភាពឈ្លានពានខុសច្បាប់របស់ថៃ នៅតំបន់មុំ២ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ។
តុលាការ(ICJ) មានចៅក្រម១៥នាក់ ចៅក្រមនីមួយៗត្រូវបានបោះឆ្នោតជ្រើសរើសតាមរយៈមហាសន្តិបាទ (UN General Assembly) និងក្រុម ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីបញ្ជីឈ្មោះដែលស្នើរឡើងដោយក្រុមប្រជាជាតិ របស់មជ្ឈវិនិច្ឆ័យ (In the permanent of Arbitration)។
ចៅក្រមនីមួយៗមានអាណត្តិ៩ឆ្នាំ ហើយរយៈពេល៣ឆ្នាំម្តង មានការជ្រើសរើសចៅក្រម៥រូប ហើយមិនអាចមានចៅក្រម ២រូបមកពីប្រទេសតែមួយបានឡើយ។
តុលាការនេះអាចដំណើរការទៅបានលុះត្រាតែមានចៅក្រម ៩រូបចូលរួម ហើយចៅក្រមមិនអាចបំពេញមុខងារជាភ្នាក់ងារច្បាប់ ទីប្រឹក្សាច្បាប់ ឬមេធាវីនៅក្នុងរឿងក្តីណាមួយបានឡើយ។ មានតែរដ្ឋទេ ដែលអាចជា ភាគីឈរនៅចំពោះមុខតុលាការ(ICJ)បាន។ ការវិវាទរឿងឯកជន ឬបុគ្គលមិនអាចដាក់ពាក្យបណ្តឹងទៅតុ លាការនេះបានឡើយ៕
ដោយ៖ ចិន្តា ទីទិ



