អ្នកឧញ៉ា ម៉ុង ឬទ្ធី ហៅក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយ​បីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។ នៅថ្ងៃទី៥​ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយ​បីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។ តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយ​បីសាច […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិសារអាហារពេលព្រឹកជាមួយមហាសេដ្ឋីកសិកម្ម ពិភាក្សាលើការផលិតជីធម្មជាតិលក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ាមហាសេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖ “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង​៨ព្រឹក​ សម្តេចមហាបវរធិបតី​បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​យេីង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ខ្ញុំ​សូម​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ […]

រដ្ឋមន្ដ្រី ៣រូប ពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករប្រេីប្រាស់ទឹក ​និងភូមិគំរូ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធី​នយោបាយ​ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករ​ប្រេីប្រាស់ទឹក​និងភូមិគំរូ។ នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក​និងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាព ដែលឃើញវត្តមានផលិតផលខ្មែរកាន់តែច្រើនលើទីផ្សារពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះយើងអាចនិយាយដោយមោទនភាព ដែលមានផលិតផលរបស់ខ្មែរលើទីផ្សារពិភពលោក សម្តេចធិបតីចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងដោយជោគជ័យរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ។ សម្តេចធិបតីបានថ្លែងថា ដីកសិកម្មមិនរីកទេ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដែលចង់វិនិយោគលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ បានជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម […]

អ្នកនាំពាក្យ៖ ទីផ្សារកសិផលក្នុងស្រុក ត្រូវបានគេយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិកម្មចំពោះការយកទីផ្សារបន្លែផ្លែឈើ មកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ដើម្បីតែទាក់ទាញការចាប់អារម្មណ៍ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ មានផេកហ្វេសប៊ុកយករឿងទីផ្សារផ្លែឪឡឹកក្នុងស្រុក ជារូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន។ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែឧសភានេះ បានលើកឡើងថា ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ។ លោកថា ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares […]

សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។ សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។ ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត […]

ជប៉ុន ចង់បង្កើតសាលាកសិកម្មក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង

គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ […]

5
Promotion