លើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣១ ខែមករានេះថា ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/ […]
Tag: កសិកម្ម
ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok […]
វិស័យបីនេះ រំពឹងថា នឹងបន្តនិន្នាការល្អ ក្នុងឆ្នាំ២០២៤
វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តនិន្នាការល្អ និងមានកំណើនក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ […]
រដ្ឋមន្ត្រីកសិកម្ម៖ កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គៀងគរពលរដ្ឋចូលរួម និងផលិតទ្រង់ទ្រាយធំ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ […]
កម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មគ្រប់ឃុំ-សង្កាត់ កំពុងអនុវត្តយ៉ាងស្វាហាប់
កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមហ៊ុនកសិកម្មវៀតណាមថា កម្ពុជាកំពុងប្រែក្លាយកសិកម្មលក្ខណៈគ្រួសារ ទៅជាយុទ្ធសាស្ត្របម្រើឱ្យការនាំចេញ
នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ […]
ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្ន មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្ដេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ […]
TOP NEWS: ប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់រចនាសម្ព័ន្ធក្រសួងដែលជាន់គ្នា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អាណត្តិថ្មី២០២៤នេះ សម្តេចដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះអាចជាន់គ្នា។ សម្តេចធិបតីលើកជាឧទាហរណ៍ថា នៅក្រសួងកសិកម្ម អាចនាយកដ្ឋានស្រាវជ្រាវជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា) តើជាន់គ្នាឬយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា”។ សម្តេចធិបតីលើកឡើងជាឧទាហរណ៍បន្ថែមថាសម្រាប់ក្រសួងធនធានទឹក ជាមួយក្រសួងអភិវឌ្ឍជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ហើយនឹងក្រសួងធនធានទឹក អ្នកណាជាអ្នកគ្រប់គ្រងខ្សាច់ […]
នាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលកសិកម្ម ផលិតផលក្នុងស្រុក
“សម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង” នេះជាការថ្លែងសារអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួរឲ្យដឹងថា ការផលិតក្នុងស្រុកមានការកើនឡើង ឬថយចុះគឺអាស្រ័យលើការគាំទ្ររបស់អ្នកប្រើប្រាស់ ព្រោះអ្នកប្រើប្រាស់ជាដង្ហើមសម្រាប់ទ្រទ្រង់នូវប្រតិបត្តិការនានា។ មួយវិញទៀត ការគាំទ្រផលិតផលក្នុងស្រុកកើនឡើង ជាសញ្ញាណមួយបង្ហាញពីភាពវិជ្ជមាននៃការកើនឡើងអ្នកផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលផងដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាន់តែមានគុណភាព […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មិនដើរចេញពីវិស័យកសិកម្មនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ […]
