គម្រោងអាងទឹកដងកាំបិតត្រៀមផ្តល់ទឹកស្រោចស្រពលើដីស្រែជាង១៣ម៉ឺនហិកតាជូនប្រជាកសិករ

ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកកក្កដានេះ បានដឹកនាំគណៈប្រតិភូធនាគារនីហរ័ណអាហរ័ណចិន (China-Eximbank) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៣,២%។ […]

ការពិត៖ រដ្ឋមន្ត្រីធនធានទឹក អំពាវនាវដើម្បីជួយដល់ប្រជាកសិករ បែរជាត្រូវវិទ្យុបរទេសមួយយកទៅបំភាន់មតិសាធារណៈ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងសារអំពាវនាវឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ គឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លឺក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែមីនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែមីនា […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារចុះជួយទិញស្រូវពលរដ្ឋកំពុងច្រូតកាត់នៅខេត្តកំពង់ធំ ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍,  តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ […]

អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តដល់កសិករងាកមកដាំពូជស្រូវរបស់ជាតិ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករខ្មែរ គួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីការប្រើប្រាស់ពូជរបស់ប្រទេសគេតែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក គ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។ ការជំរុញលើកទឹកចិត្តដូចនេះ ត្រូវបានឯកឧត្តម សំអាងថា ជាធម្មតា ថ្លៃស្រូវOM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ […]

សម្តេច ម៉ែន សំអន ចុះពិនិត្យមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករនៅស្រុកស្វាយទាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករ ឡឹក ប៊ុនធឿន

រដ្ឋមន្ត្រីក្រសួងធនធានទឹក សរសើរកសិករ ដែលខំធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កោតសរសើរយ៉ាងខ្លាំងចំពោះប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលចុះពិនិត្យជាក់ស្តែងស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹកបានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា […]

រដ្ឋមន្ត្រីកសិកម្ម៖ កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គៀងគរពលរដ្ឋចូលរួម និងផលិតទ្រង់ទ្រាយធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ […]

អូស្រ្តាលី បង្រៀនបច្ចេកដ្រូនកសិកម្ម និងការគ្រប់គ្រងស្មៅចង្រៃ ដល់អាជីវករ និងកសិករនៅខេត្តព្រៃវែង និងតាកែវ

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា ដែលជាកិច្ចសហការរវាងសលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI

រដ្ឋមន្ត្រីកសិកម្ម សង្ឃឹមថា នឹងមានការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាកសិករកាន់តែច្រើន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណធនាគារវីង (ខេមបូឌា) ម.ក ដែលបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។ ឯកឧត្តមបានលើកឡើងថា នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ហើយឯកឧត្តមសង្ឃឹមថា នឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ […]

កសិករខេត្តកំពង់ឆ្នាំងចាប់ផ្តើមប្រមូលផលស្រូវវស្សាបានជិត ២ម៉ឺនហិចតាហើយ ខណៈតម្លៃខ្ពស់

ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជិត២ម៉ឺនហិចតាហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង

5
Promotion