ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១៧ ខែមករានេះ បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងអំណោយសប្បុរសជនចូលរួមជាមួយផងនោះ ទៅប្រគល់ដល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីនេះ ក្រុមយុវជនធ្វើឡើងបានបង្ហាញការគាំទ្រ និងជឿជាក់លើសម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល វីរកងទ័ព វីរនគរបាលជាតិដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ សូមជម្រាបជូនថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា […]