ក្រុមការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្ត​ធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយដង្ហែក្បួនទ្រង់ទ្រាយធំ ក្នុង​ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការដើរក្បួនផ្សព្វផ្សាយ នៅតាមទីប្រជុំជននានា នៅក្នុងក្រុងកំពង់ឆ្នាំង ។ ការដើរជាក្បួនផ្សព្វផ្សាយពីយុទ្ធនារប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឈឹម វុទ្ធា អភិបាល​រងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក ហឹង ចូច អនុប្រធានមន្ទីរ […]

រឿងចាក់ដីចូលទន្លេនៅកំពង់ឆ្នាំង ក្រសួងធនធានទឹកបញ្ជាក្រុមហ៊ុនកាយដីចេញជាបន្ទាន់និងរៀបចំឱ្យដូចស្ថានភាពដើមវិញ

ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាមួយ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ឯកឧត្តម ហែល តូនី អនុប្រធានក្ដាប់រួមនៃអាជ្ញាធរទន្លេ​សា​ប និងក្រុមការងារ ព្រមទាំងមានការចូលរួមពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា […]