ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេស​ និងសហប្រតិបត្តិការ អន្តរជាតិ បានច្រានចោលចំពោះការធ្វើអត្ថា​ធិប្បាយ​ដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។