ឆ្លៀតក្នុងឱកាសនៃពិធីអបអបរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញទស្សនាបន្ទប់ទារកដ្ឋានដែលស្ថិតនៅក្នុងទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយត្រូវបានដាក់សម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទារកដ្ឋាននេះបានដំណើរការយ៉ាងរលូន និងបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងមេីលថែកុមារតូចជាកូនមន្រ្តីរាជការប្រកបដោយភាពយកចិត្តទុក ព្រមទាំងជាកន្លែងបណ្តុះបណ្តាលដំបូងដល់កុមារតូច […]
Tag: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
តើអ្វីទៅជារដ្ឋាភិបាលឌីជីថលឬរដ្ឋាភិបាលអេឡិកត្រូនិក?
រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៊ិនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល)ដទៃទៀត នៅ ក្នុងប្រទេសមួយ ឬតំបន់មួយ។នេះតាមទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
តើបណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើត?ស្របពេលការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននិងអ៊ិនធឺណិតមាននិន្នាកាកើន ឡើងរហូតមកដល់សព្វថ្ងៃនេះ តើដឹងទេថាកម្ពុជាបានតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើតឡើងនិងឈ្មោះអ្វីខ្លះ?
លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយ ក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។
