ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រើប្រាស់ថវិកាចំណាយរបស់ខ្លួនឱ្យបានហ្មត់ចត់និងប្រុងប្រយ័ត្នបំផុត
Tag: ក្រសួងសេដ្ឋកិច្ច
កម្ពុជា ត្រូវបានចាត់ចូលជាប្រទេសដែលទទួលបានប្រភពធនធានទំហំធំពី ADB
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបដើម្បីសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣, កាលពីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
កម្ពុជា-និងធនាគារអន្តរជាតិចំនួន២ គ្រោងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិត
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក , ក្រសួងសេដ្ឋកិច្ច ,ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បានកំពុងអនុវត្តជាបន្ទាន់នូវផែនការ ការងារវិនិយោគរយៈពេលវែងនៃវិស័យធនធានទឹក។
ក្រសួងសេដ្ឋកិច្ច ប្រកាសអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ចាប់ពីថ្ងៃទី១ ខែសីហាតទៅ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដានេះ បានចេញសេចក្ដីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល។ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប) ដូចខាងក្រោម៖ ១. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញ នាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ […]
កម្ពុជាត្រូវការថវិកាវិនិយោគ ៥០.៦ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីករយៈពេល ១០ឆ្នាំ
ដើម្បីអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ទាំងផ្នែករឹង និងផ្នែកទន់ចំនួន ១៧៤ គម្រោង ត្រូវបានរៀបចំឡើង ជាមួយនឹងការប៉ាន់ស្មានថវិកាវិនិយោគចំនួន $50.6 billion សម្រាប់រយៈពេល ១០ ឆ្នាំ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី៣ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣”។ សេចក្តីប្រកាសព័ត៌មាន […]
