ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ។ សមិទ្ធផលដែលសម្ពោធរួមមាន៖ ផ្លូវជនបទ ៥ខ្សែ (២៨០០ម៉ែត្រ), សំណង់សិល្បការ្យ ៣កន្លែង, ទំនប់បង្ហៀរ ៣កន្លែង (ប្រវែង ៩០ម៉ែត្រ, ទទឹង ៥ម៉ែត្រ), ស្ថានីយផលិតទឹកផឹកសហគមន៍ […]
