ធ្លាប់តែច្រៀងរួមគ្នាជាក្រុមពលេនេះតារាចម្រៀង ខាន់ ជេមស៌ បានចាប់ដៃគ្នាច្រៀងរួមគ្នាជាលើកដំបូងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «សង្សារក្រៅសង្វៀន » ។ « សង្សារក្រៅសង្វៀន » គឺជាបទចម្រៀងមនោរសញ្ចេតនាខូចចិត្ត ដែលនិពន្ធ Melody និងទំនុកច្រៀងដោយ យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយលោក K-Pheak ។ លោក ខាន់ ជេមស៌ បានបង្ហាញនូវអារម្មណ៍រំភើបថា លោកពិតជារីករាយណាស់ដែលបានចាប់ដៃគូច្រៀងឆ្លើយឆ្លងជាមួយលោក ព្រាប សុវត្ថិ ក្នុងបទ « សង្សារក្រៅសង្វៀន […]
