អភិបាលខេត្តកោះកុងថ្មី ចូលកាន់តំណែងជាផ្លូវការជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ លោកជំទាវ ឈី វ៉ា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ […]

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងម្សាន្តចំនួន ៣៣ម៉ឺននាក់

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត  តាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ៣៣០,០០០នាក់។ ក្នុងចំណោមនោះភ្ញៀវទេសចរជាតិចំនួន ៤៦,៨៤៦នាក់ កើនឡើង ២៧,៥២៦នាក់ ស្មើនឹង១៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤, ភ្ញៀវទេសចរបរទេសចំនួន ២,៤២៣នាក់ […]

បំភ្លឺ «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកងទ័ពវិញ»

រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺព័ត៌មានករណី វីដេអូររបស់បុគ្គលជាទាហាន ឈោ្មះ ជា ម៉ៅ បាននិយាយថា «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកង ទ័ពវិញ»។ រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ២០២៤ គេហទំព័រហ្វេសប៊ុក រាជសីហ៍ឦសាន.RSE-News បានផ្សព្វផ្សាយវីដេអូរ ដោយភ្ជាប់នឹងសំណេរថា “ឈឺចាប់ណាស់ហើយ ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន ដំបូងថាដីរដ្ឋ បើ រដ្ឋមែនវាមិនអីទេ តែចុងក្រោយក្លាយជាប្លង់រឹងរបស់អ្នកដទៃទៅវិញ […]

តុលាការ ប្រកាសចំណាត់ការលើជនសង្ស័យដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង

អយ្យការអមសាលាដំបូង ខេត្តកោះកុង នៅថ្ងៃទី២៩ ខែកុម្ភៈនេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើជនសង្ស័យដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ចូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រ អេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង […]

អាជ្ញាធរ​និងក្រុមហ៊ុន កំពុង​ពន្លឿន​នីតិវិធី​មួយ​ចំនួន ដើម្បី​បើកដំណើរការ​កំពង់ផែ​អន្តរជាតិ​តារាសាគរ

កំពង់ផែអន្តរជាតិតារាសាគរ ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរនាពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន កំពុងធ្វើការពន្លឿនលើនិតិវិធីមួយចំនួន ដើម្បីធានាប្រសិទ្ធភាព និងភាពងាយស្រួលដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា

5
Promotion