នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ នេះជាការគូសបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 […]
