នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៥ នេះ កញ្ញា ជី ឈីងលីង ដែលត្រូវមហាជនស្គាល់ថាជា ចៅតារាកំប្លែងនាយ កុយ បានបង្ហោះរូបភាពដែលមានរបួសស្នាម ជាមួយសារដ៏សែនឈឺចាប់ខណៈពេលដែលបែកបាក់ពីសង្សាររបស់ខ្លួន ។ ក្នុងសំណេរនោះកញ្ញា ជី ឈីងលីង បានរៀបរាប់ថា « សម្រាប់ខ្ញុំប៉ុណ្ណឹងក៏គ្រប់គ្រាន់សម្រាប់ការបញ្ចប់នៅទំនាកទំនងមួយនេះ ហើយក៏គ្មានថ្ងៃដែលខ្ញុំទៅយកសំរាមត្រឡប់មកចូលផ្ទះវិញដែរ ហើយក៏គ្មាអ្វីដែលខ្ញុំត្រូវស្ដាយស្រណោះដែរ ដែលខ្ញុំត្រូវបានបង់មនុស្សដែលមើលមិនឃើញពីតម្លៃខ្ញុំបែបនេះ ពីរមុនអាចនិងមកពីរខ្ញុំគេស្រលាញ់ខ្លាំងពេក ទើបតែងតែទ្រាំនូវទង្វើរដ៏សែនថោកទាបមួយនេះរហូតមកស្ទើរតែបាត់បង់ជីវិត បាត់បង់ទាំងភាពកក់ក្ដីសម្រាប់គ្រួសារ ល្មមភ្ញាក់ខ្លួនហើយថាកំពុងតែព្យាយាមអោយគេស្គាល់សណ្ដានអ្នកកាន់តែច្បាស់ហើយ គួរអោយសង្វែកខ្លួនអត់? កុំបាច់ខំអីទោះជានៅក្នុងលោកនេះសល់តែនាក់ម្នាក់ក៏ខ្ញុំអត់យកជីវិតរបស់ខ្ញុំទៅផ្ញើលើដៃមនុស្សដូចអ្នកទៀតដែរ​ ព្រោះខ្ញុំបានកាត់អ្នកចេញពីបេះដូងខ្ញុំតាំងពីរថ្ងៃដែលដឹងថាអ្នកព្យាយាមបំផ្លាញខ្ញុំគ្រប់វិធី សុំយាយប៉ុណ្ណឹងសិនចុះ ។ បញ្ជាក់ខ្ញុំអត់មានត្រូវជាអី ឬទាក់ទងជាមួយម្នាក់នេះទៀតទេ មករញ៉ៃរញ៉ៃជាមួយជីវិតខ្ញុំទៀត ព្រោះវាអត់តម្លៃសោះ យល់នៅប៉ុណ្ណឹងសំរាមទោះគេរើសយកមកលាងសំអាតម៉េចក៏វានៅតែមានក្លិនស្អុយរលួយដែរ ។ […]