គ្រាន់តែវះកាត់ប្តូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញា ឈីន រតនៈ ហាក់ដូចជាមានរាសីល្អ ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។  តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញា ឈីន រតនៈ ទើបតែបានវះកាត់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់និងលើករាសី ។ កញ្ញា ឈីន រតនៈ បានទទួលស្គាល់ថា នាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ ចាប់តាំងពីវះកាត់ប្តូរខ្ទង់ច្រមុះថ្មីមក បានផ្លាស់ប្តូរវាសនារបស់នាងច្រើន មិនត្រឹមតែធ្វើឱ្យនាងស្រស់ស្អាត និងមានមុខមាត់ថ្មីដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងទទួលបានការងារជាច្រើនផងដែរ ។  មុននឹងសម្រេចចិត្តវះកាត់ប្តូរខ្ទង់ច្រមុះថ្មីនេះ […]