គ្រាន់តែវះកាត់ប្តូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញា ឈីន រតនៈ ហាក់ដូចជាមានរាសីល្អ ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញា ឈីន រតនៈ ទើបតែបានវះកាត់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់និងលើករាសី ។
កញ្ញា ឈីន រតនៈ បានទទួលស្គាល់ថា នាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ ចាប់តាំងពីវះកាត់ប្តូរខ្ទង់ច្រមុះថ្មីមក បានផ្លាស់ប្តូរវាសនារបស់នាងច្រើន មិនត្រឹមតែធ្វើឱ្យនាងស្រស់ស្អាត និងមានមុខមាត់ថ្មីដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងទទួលបានការងារជាច្រើនផងដែរ ។
មុននឹងសម្រេចចិត្តវះកាត់ប្តូរខ្ទង់ច្រមុះថ្មីនេះ កញ្ញា ឈីន រតនៈ គេងគិតរាប់ខែខ្លាចពេលវះកាត់ហើយមិនស្រស់ស្អាតដូចបំណង ដែលធ្វើឱ្យមានខាតបង់ការងារនិងរូបសម្រស់ ពីព្រោះនាងមិនធ្លាប់បានឆ្លងកាត់មុខកាំបិតមកពីមុនឡើយ តែក្រោយពីទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញ និងមានការលើកទឹកចិត្តពីមិត្តភក្តិ នាងក៏សម្រេចវះកាត់តែម្តង ជាលទ្ធផលគឺជោគជ័យនិងស្រស់ស្អាតដូចអ្វីដែលខ្លួនចង់បាន ។
ក្រោយពីវះកាត់ប្តូរខ្ទង់ច្រមុះកញ្ញា ឈីន រតនៈ ក៏បានផ្លាស់ប្តូរម៉ូដសក់ថ្មី និងស្ទាយនៃការតុបតែងខ្លួនថ្មី ដើម្បីស្វាគមន៍ការងារថ្មីៗទាំងនៅខេត្ត និងនៅទីក្រុង ។ កញ្ញា ឈីន រតនៈ ជឿជាក់ថា ការវះកាត់កែខ្ទង់ច្រមុះថ្មី ពិតជាធ្វើឱ្យនាងមានរាសីនិងហុងស៊ុយល្អយ៉ាងពិតប្រាកដ ៕



