ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ

ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ក្រសួងមុខងារសាធារណៈ អបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល […]

ឯកឧត្តម ព្រាប កុល  ដឹកនាំ គណៈប្រតិភូចិន ហុងកុង ត្រៀមចាប់ដៃជាមួយសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពនិស្សិតឲ្យកាន់តែមានជំនាញខ្លាំង គ្រប់បរិបទនៃឌីជីថល

digital university of cambodia ហៅកាត់ថា DUC ដែលជាសាកលវិទ្យាល័យឌីជីថលតំបូងគេ របស់កម្ពុជា កំពុងតែត្រៀមខ្លួន ចាប់ដៃសហកាជាមួយប្រទេសចិន និងហុងកុង ដើម្បីពង្រឹងសមត្ថភាពនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឲ្យកាន់មានជំនាញខ្លាំង គ្រប់បរិបទនៃឌីជីថល

អនុស្សរណៈនៃការយោគយល់ចំនួន៤ ត្រូវបានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ […]

ក្មេងស្រីកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា ក្មេងស្រីកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធី Technovation Girls Cambodia។ កម្មវិធី Technovation Girls កម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តក្មេងស្រីឱ្យចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព ការសរសេរកូដ ការបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលកម្មវិធីនេះជាផ្នែកមួយ ជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ កម្មវិធីប្រកួត Technovaiton Girls […]

ដំណឹងល្អ! ក្រសួង ប្រកាសផ្តល់ថវិកាសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ដោយមិនគិតការប្រាក់

ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា […]

ឯកឧត្តម ជា វ៉ាន់ដេត៖ បរិវត្តកម្មឌីជីថល ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ […]

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកានេះ តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត ជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ […]

រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោម​ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាព​នៃការដឹកនាំការគ្រប់គ្រង និងការ​អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើបេសកកម្ម​ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត […]

កម្មវិធីបញ្ញវន្តឌីជីថលត្រូវបានប្រកាសជាផ្លូវការ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាក្នុងវិស័យឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសផ្លូវការកម្មវិធីបញ្ញវន្តឌីជីថល – Digital Talents ដែលកម្មវិធីនេះ ជាការកំណត់ការចាប់ផ្តើមដំបូងនៃដំណើរផ្លាស់ប្ដូរស៊ីជម្រៅសម្រាប់សិស្សានុសិស្សក្នុងវិស័យឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការកសាងធនធានមនុស្សគឺជាបេសកកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

គ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។ គ្រឹះស្ថានឧត្ដមសិក្សាចំនួន ១១ រួមមាន ១) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៤) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥) […]

5
Promotion