ទុកឱកាស និងអត់ទ្រាំស្ងាត់យូរហើយរឿង ទារលុយតារាកំប្លែង ស្រីខ្ញុង មិនបាន ស្រាប់តែតារាកំប្លែង ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ជាថ្មីម្តងទៀត រឿងតាមទារលុយមិនសង ហើយព្យាយាមគេចវិះកុហក់បោកប្រាស់ និងមិនឆ្លើយតប ។ នៅព្រឹកថ្ងៃទី៤ កុម្ភះឆ្នាំ២០២៥ នេះ តារាកំប្លែងភេទទី៣ លោក ម៉ាដូណា បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើហ្វេសប៊ុករបស់លោកថា « ធានាលុយអោយវាផង បោកលុយខ្ញុំផង ខំរាប់អាននឹងទុកចិត្ត ចុងក្រោយលេងខ្វល់ ជាអ្នកសិល្បះដល់ថោកទាបបំផុត […]
Tag: តារាសម្តែង
បែកគ្នាឬយ៉ាងណាតារាសិចស៊ី អៀ ម៉េងលិ លុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុកអស់គ្មានសល់ ?
ទើបតែផ្អែមល្ហែមនិងគ្នានៅទឹកដីអឺរ៉ុបនៅដើមឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែនៅសុខៗ តារាសិចស៊ី អៀ ម៉េងលិ បានលុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុករបស់ខ្លួនអស់ ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់ៗគ្នា ។ ក្នុងអំឡុងពេលចេញទៅដើរកម្សាន្តនៅទឹកដីអឺរ៉ុប តារាសិចស៊ី អៀ ម៉េងលិ ធ្លាប់បាននិយាយថា នាងនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅពេលត្រឡប់មកវិញ ។ បន្ទាប់ពីទទួលបានដំណឹងនេះអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។ អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺក្រោយពីត្រឡប់មកពីផ្អែមស្នេហ៍នៅក្រៅប្រទេសមិនបានប៉ុន្មានផង ស្រាប់តែមានព័ត៌មានថា អៀ ម៉េងលិ និងគូស្នេហ៍សម្រេចចិត្តបែកផ្លូវគ្នា ហើយនៅលើ ហ្វេសប៊ុក របស់នាង […]
ឆ្នាំមុនចាប់បានផ្កា ឆ្នាំនេះ កញ្ញា ស៊ីន ជេននី នៅតែមិនអាចរកគូឃើញ !
កាលពីឆ្នាំទៅកញ្ញា ស៊ីន ជេននី ទទួលបានផ្កាសំណាងពី ស្រីនា ក្នុងថ្ងៃមង្គលការ ដោយឡែកឆ្នាំនេះនៅពេលដែលមិត្តភក្តិសួរនាំថាតើពេលណាមានដំណឹងល្អ ស្រាប់តែតារាស្រីរូបនេះបែរជាធ្វើមុខជូរ និងតបយ៉ាងអស់សង្ឃឹមបំផុត ។ កញ្ញា ស៊ីន ជេននី គឺប្អូនស្រីរបស់តារាស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ដែលកំពុងមានឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន អ្នកទាំងពីរតែងតែទៅណាមកណារួមគ្នាមិនដែលខាន ជាពិសេស ស៊ីន យូប៊ីន កំពុងផ្ចុងផ្តើមឱ្យប្អូនស្រីល្បីឈ្មោះដូចជាខ្លួនផងដែរ ។ ថ្វីដ្បិតតែកញ្ញា ស៊ីន […]
យុគ៩ គង់ ច័ន្ទស្រីមុំ សុំលេងឈុតសិចស៊ីនិងផ្តាំទៅស្រ្តីគ្រប់រូបឱ្យរឹងមាំ !
មិនខ្លាចនូវការរិះគន់ គង់ ច័ន្ទស្រីមុំ លេងឈុតសិចស៊ីបែបប្រពៃណីចិនយ៉ាងស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី ។ តាមរយៈរូបភាពជាច្រើនសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ដែលបានបង្ហោះកាលពីព្រឹកមិនញនេះពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានតុបតែងខ្លួននិងស្លៀកពាក់ឈុតអាវក្នុងពណ៌ក្រហមឆ្អិនឆ្អៅ រំលេចជាមួយម៉ុងសាយនៅពីក្រោយ ។ ជាមួយនិងការបង្ហោះរូបភាពស្អាតៗរបស់ខ្លួនបែបនេះ គង់ ច័ន្ទស្រីមុំ បាននិយាយថា « យុគ៩ ស្រ្តីរឹងមាំមិនត្រូវការអាណិត ព្រោះនាងតែងតែរក្សាជំហរដ៏រឹងមាំដោយខ្លួនឯង » ។ បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់ […]
រាជនីក្រមា មាន សូនីតា « ខ្ញុំអាយុច្រើនហើយទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយចុះសម្រាប់ការប្រកួតសម្រស់ »
រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។ ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]
មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »
កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។ គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា […]
តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ
តារាសម្តែងហុងកុងដ៏ល្បី Michael Do Tai Yu និង Keith Mok ដែលដើរតួជា «Dynasty» ក្នុងរឿង «Come Home Love: Lo and Behold» កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យមកសម្តែងនៅក្លឹប W CLUB ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន std.stheadline.com បានឱ្យដឹងថា ថ្វីត្បិតតែពិភពខាងក្រៅមានការព្រួយបារម្ភ […]
ផាន់ ផាត់ណា រៀបរាប់ទាំងទឹកភ្នែកក្រោយក្លាយជា Single Mom ជាងមួយឆ្នាំ !
រៀបរាប់ទាំងទឹកភ្នែក តារាសម្តែង ផាន់ ផាត់ណា ថាពេលនេះនាងក្លាយទៅជា Single Mom ហើយ ភាពឈឺចាប់នៅតែដកជាប់ក្នុងអារម្មណ៍ខ្លួន ។ ផាន់ ផាត់ណា ជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យសម្តែងល្អ ពេលដែលចាប់ផ្តើមមានគ្រួសារ និងមានកូនប្រុសម្នាក់ជាចំណងដៃ នាងចាប់ផ្តើមផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ យូរៗម្តងទើបនាងទទួលការសម្តែង ដោយសារស្វាមីនាងជាបុរសប្រចណ្ឌច្រើន ។ អ្វីដែលនឹកស្មានមិនដល់នោះ ជួបជាមួយ ផាន់ ផាត់ណា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ជាថ្មីម្តងទៀតថា ជីវិតស្នេហារបស់នាងបានឈានដល់ផ្លូវបំបែកហើយ នាងនិងគ្រួសារបានបែកផ្លូវគ្នាជាងមួយឆ្នាំ […]
មិនខ្វល់រឿងប្រកួតបវរកញ្ញា ហង្ស សុរិយាន់ ប្រកាសចង់បានប្តីចេះថ្មម មានផ្ទះ រថយន្ត មានលុយ និងនាំខ្លួនដើរលេងគ្រប់ប្រទេស !
ធ្លាប់តែប្រកែកនិងមិនចង់រៀបការ ស្រាប់តែចូលឆ្នាំ២០២៥ ហង្ស សុរិយាន់ បែរជាប្រកាសក្តែងៗថា ខ្លួនចង់បានប្តី ដូច្នេះហើយទើបមិនចាប់អារម្មណ៍ប្រកួតកម្មវិធីណាទាំងអស់ ។ ហង្ស សុរិយាន់ គឺជាតារាស្រីសប្បូរស្នេហ៍ដែលមានបុរសជាច្រើនប្រាថ្នាចង់បានជាគូ ប៉ុន្តែម្តងជាពីរដង នាងតែងតែបដិសេធមិនទទួលស្នេហ៍ពីបុរសណាឡើយ ទើបធ្វើឱ្យនាងនៅព្រៅមកដល់សព្វថ្ងៃនេះ ។ ជួបជាមួយ ហង្ស សុរិយាន់ នៅក្នុងកម្មវិធី Miss Cosmo កាលពីពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបស្រស់ម្នាក់នេះបានប្រកាសក្តែងៗថា ខ្លួនចង់បានប្តី បុរសរូបនោះត្រូវមានផ្ទះ រថយន្ត លុយ និងនាំនាងដើរគ្រប់ប្រទេស… ។ ហង្ស សុរិយាន់ […]
នឹករលឹកអនុស្សាវរីយ៍១៩ឆ្នាំ ! ឧកញ៉ា ព្រាប សុវត្ថិ ថានឹងទៅជួបដំរី ឡាក់គី ឆាប់ៗនេះ
កន្លងផុតទៅជិត ២០ឆ្នាំទៅហើយ តាមពិតកូនដំរីឈ្មោះ ឡាក់គី ដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេញវ័យទៅហើយ និងកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងសួនសត្វភ្នំតាម៉ៅហើយក៏បម្រើដល់វិស្ស័យទេសចរណ៍នៅទីនោះផងដែរ។ បន្ទាប់ពីបានមើលឃើញនូវវត្តមានដំរីមួយក្បាលនេះ តាមរយៈការផ្សព្វផ្សាយ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញក្តីនឹករលឹក និងបញ្ជាក់ថា ឆាប់ៗនេះ លោកនឹងទៅជួបដំរី ឡាក់គី ហើយរាំជាមួយគ្នាម្តងទៀត។ ឡាក់គី ជាដំរីដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប […]