តើលោក ថាក់ស៊ីន​ អាច​ប្រឈម​​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ដែរឬ?

អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃពុធសប្តាហ៍នេះបានផ្ដល់សក្ខីកម្មនៅក្នុងតុលាការ ដោយស្វែងរកការការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យលោកជាប់គុក ១៥ឆ្នាំ ពោលត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី។ បើតាមសារព័ត៌មាន Aljazeera ចុះផ្សាយ។ មេធាវីរបស់លោក ថាក់ស៊ីន លោក Winyat Chatmontri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនក្តីរបស់លោកបានផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃពុធសប្តាហ៍នេះពេញមួយថ្ងៃ។ […]

ច្រកប៉ោយប៉ែត! កម្ពុជា–ថៃ កំពុងពិភាក្សាដោះស្រាយពលរដ្ឋជាប់គាំងត្រឡប់មកប្រទេសកំណើតវិញ

អាជ្ញាធរកម្ពុជា-ថៃ ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក កំពុងពិភាក្សាស្វែងរកដំណោះស្រាយរយៈពេលខ្លីមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងពីរអាចត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីកងទ័ពថៃបានបិទច្រកដោយឯកតោភាគី កាលពីរសៀលថ្ងៃម្សិលមិញ។ កិច្ចពិភាក្សានេះធ្វើឡើង បន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន កំពុងជាប់គាំងនៅប្រទេសថៃ រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ នៅច្រកព្រំដែនប៉ោយប៉ែតថា៖ «អាជ្ញាធរកម្ពុជានឹងបន្តខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយល្អបំផុតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស»។ អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់។ […]

កម្ពុជា-ថៃ ឯកភាពលើរបៀបវារៈ ៤ ក្នុងកិច្ចប្រជុំ JBC និងបដិសេធផែនទីដែលបង្កជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក!

កម្ពុជា-ថៃ បានពិភាក្សាទាក់ទងនឹងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) លើកទី៦ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ […]

5
Promotion